លោក​មាស នី​៖​កំណែទម្រង់​សុខាភិបាល គួរ​បន្ថែម​កញ្ចប់​ថវិកា ឯ​អ្នកដឹកនាំ ត្រូវធ្វើ​គំរូ​ព្យាបាល​ក្នុងស្រុក​

23-09-2018 3:52 pm 1297

​ក្រសួង​សុខាភិបាល​បាន​ដាក់ចេញ​នូវ​គោលការណ៍​សំខាន់​៧​ចំណុច​ដើម្បី​ជំរុញ​ការកែលម្អ​គុណភាព​សេវា​សុខាភិបាល​នៅ​ទូទាំងប្រទេស ដូចជា ផ្តល់​សេវា​សុខាភិបាល​ឲ្យ​សកម្មជាង​មុន​, កែប្រែ​ទម្លាប់​ការងារ​, បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​, ពង្រឹងសមត្ថភាព​បច្ចេកទេស​ពេទ្យ​បន្ថែម ដោយ​គិតពី​គុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និង​សមធម៌​, គ្រប់គ្រង​ឱសថ​-​បរិក្ខារ​ពេទ្យ បន្ថែមទៀត​គ្រប់គ្រង​បុគ្គលិក និង​ហិរញ្ញវត្ថុ ឲ្យបាន​ល្អ .... 

​ប៉ុន្តែ លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​សង្គម នៅ​កម្ពុជា ហាក់​មិនមាន​ជំនឿ​លើ​គោលការណ៍​នេះ​ទេ​។ លោក​ថា ការដាក់ចេញ​នូវ​គោលការណ៍ គឺជា​រឿង​ល្អ​មួយ ប៉ុន្តែ​ដើម្បី​អនុវត្ត​គោលការណ៍​បាន រដ្ឋាភិបាល​គួរ​បន្ថែម​កញ្ចប់​ថវិកា​លើ​វិស័យនេះ​ឲ្យបាន​ច្រើន​១​ជា​២ ពីព្រោះ​លោក​មើលឃើញថា កញ្ចប់​ថវិកា​ទ្រទ្រង់​លើ​វិស័យ​សុខាភិបាល​សព្វថ្ងៃ គឺ​នៅ​តិចតួច​បំផុត​។ ឯ​ការកសាង​ទំនុកចិត្ត លើ​សេវា​សុខាភិបាល​នេះដែរ នឹងមិន​អាចទៅរួច​ទេ ដរាបណា​អ្នកមាន និង​អ្នកធំ​ថ្នាក់ដឹកនាំ នាំគ្នា​ទៅ​ព្យាបាល​ក្រៅ​ស្រុក ទុកឲ្យ​ពលរដ្ឋ​តូចតាច បង្ខំចិត្ត​ប្រើប្រាស់​សេវា​ក្នុងស្រុក ដែល​នៅមានកម្រិត​យ៉ាង​ដូច្នេះ .....

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​ពី​លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត