សមាគម​គ្រូបង្រៀន​៖ សាលា​ជំនាន់​ថ្មី មិន​គួរ​បង្កើត​ជា​សាលា​នៅក្នុង​សាលា​

21-09-2018 7:48 pm 864

សាលា​ជំនាន់​ថ្មី ឬ​ហៅ​ថា​ជា សាលា​វៃឆ្លាត ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទំនើប ក្នុង​ការរៀន និង បង្រៀន ហាក់​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ រហូត​ឈានដល់​ការផ្ទុះ​ការតវ៉ា​ប្រឆាំង​ក្រសួង​អប់រំ បន្ទាប់ពី​បាន​ដក​នាយក​សាលា​ព្រះស៊ីសុវត្ថិ​មួយរូប ដោយសារតែ​មិន​គាំទ្រ នឹង​កម្មវិធីសិក្សា​នៃ​សាលា​ជំនាន់​ថ្មី​នេះ​។

​ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី ឆាយា​វី បានបញ្ជាក់​ថា លោកស្រី​គាំទ្រ ចំពោះ​ការបង្កើត​ឲ្យមាន​សាលាជំនាន់​ថ្មី​នេះ ក៏​ប៉ុន្តែ​លោកស្រី​បាន​ផ្តល់​ជា​យោបល់​ថា ក្រសួង​មិន​គួរ​បង្កើត​សាលា​នេះ នៅក្នុង​សាលា​នោះទេ ។ សម្រាប់​មូលហេតុ គឺ​អាច​នឹង​ផ្ទុះ​ការ​ថ្នាំងថ្នាក់ ការរើសអើង​រវាង​គ្រូបង្រៀន និង​សិស្សានុសិស្ស​។ ជា​បន្ត​សូម​ស្តាប់​ប្រសាសន៍​រៀបរាប់​បន្ថែម​ពី​លោកស្រី​អ៊ុក ឆាយា​វី ដែល​សម្ភាសន៍​ដោយ​សៅ វិសាល​។​

សំឡេង

ព័ត៌មានផ្សេងទៀត