ជប៉ុន​នឹង​​ដំណើរការ​​រថយន្ដ​​ដឹក​អ្នកដំណើរ​​បើកបរ​​ដោយ​ស្វ័យប្រវត្ដិ​នៅ​ឆ្នាំ​២០២០

21-09-2018 12:00 pm
រថយន្ដបើកបរដោយស្វ័យប្រវត្ដិកំពុងត្រូវបានធ្វើតេស្ដ

​ក្រុមហ៊ុន​ជប៉ុន​គ្រោង​នឹង​ដំណើរការ​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ មុន​ចាប់ផ្ដើម​ព្រឹត្ដិការណ៍កី​ឡា​អូឡាំពិក​និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០​។ មាន​ក្រុមហ៊ុន​ចំនួន​១០​ក្នុងនោះ​មាន​ក្រុមហ៊ុន​ផលិត​រថយន្ដ​ផង នឹង​ធ្វើតេស្ដ​រួមគ្នា​លើ​ផលិតផល​ដែល​ពួកគេ​បាន​ផលិត​។ ការ​​ដំណើរការ​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​នៅលើ​ដងផ្លូ​វសា​ធារណៈ ដើម្បី​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​។

​ក្រុមហ៊ុន​ទាំងនោះ​មានដូចជា Toyota Nissan និង Honda ហើយ​រថយន្ដ​ដែល​ត្រូវ​ធ្វើតេស្ដ​សាកល្បង​មាន​៨០​គ្រឿង ដោយមាន​ទាំង​រថយន្ដ​ដឹក​អ្នកដំណើរ​ធម្មតា និង​ប្រភេទ​រថយន្ដក្រុង​។ រថយន្ដ​គ្មាន​មនុស្ស​បើក​នឹង​ដឹក​អ្នកដំណើរ​ពី​អាកាសយានដ្ឋាន​Haneda ទៅកាន់​ទីតាំង​ដែល​នៅ​ជិតៗ​នោះ ដឹក​អ្នកដំណើរ​ពី​ផ្លូវ​ល្បឿន​លឿន ទៅកាន់​តំបន់​កណ្ដាល​ក្រុង​តូ​ក្យូ​ផងដែរ​។​

​ប្រធាន​សមាគម​ផលិត​រថយន្ដ​ជប៉ុន​លោក​Akio Toyoda​បាន​និយាយថា លោក​សង្ឃឹម​នឹង​អាច​បង្ហាញ​ពី​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នៅ​ពេលអនាគត ហើយ​លោក​ចង់ឲ្យ​មនុស្ស​សាកល្បង​បទពិសោធន៍​នៃ​ការបង្កើត​ថ្មី នេះ​។ ការ​ធ្វើតេស្ដ​សាកល្បង​មាន​រយៈពេល​៧​ថ្ងៃ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៦​ខែកក្កដា​ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត