ការដាំដុះស្វាយកែវរមៀត

20-09-2018 5:32 pm

១. ការរៀបចំរណ្តៅដាំ 
• ត្រូវចាប់ផ្តើមកាប់រណ្តៅដាំនៅដើមរដូវភ្លៀងក្នុងអំឡុងខែ ឧសភា - មិថុនា 
• រណ្តៅមានទំហំ១ម៉ែត្របួនជ្រុង និងជម្រៅកន្លះម៉ែត្រ 
• នៅបាតរណ្តៅនីមួយៗ ត្រូវដាក់ស្លឹកឈើស្រស់ ដូចជា ទន្រ្ទាងខែត្រ ជាន់ឱ្យណែនកម្រាស់៣តឹក អាចម៍គោស្ងួត២តឹក ដី១តឹក នៅខាងលើ 
• ក្រោយដាក់ជី ទុកចោល១រយៈពេល១សប្តាហ៍ ដើម្បីឱ្យស្លឹករលួយ 
• បន្ទាប់មកជ្រួយជ្រុំដីក្នុងរណ្តៅឱ្យសព្វ ទើបដាក់កូនស្វាយដាំ 
• ចម្ងាយពីរណ្តៅមួយទៅរណ្តៅមួយ ៥ម៉ែត្រ

២. ការដាំ 
• កូនស្វាយដែលអាចយកមកដាំដុះ មានអាយុ៦-៧ខែ 
• យកកូនស្វាយទៅកប់ដាំក្នុងរណ្តៅដែលបានត្រៀមទុក 
• ក្រោយដាំ ត្រូវស្រោចទឹកឱ្យជោគ បន្ទាប់មកយក កម្ទេចកម្ទីស្លឹកឈើស្ងួតគ្របគល់ស្វាយកុំឱ្យហួតសំណើម

៣. ការថែទាំ 
• ក្រោយដាំ ត្រូវស្រោចទឹក១ដងក្នុងមួយថ្ងៃ រហូតដល់ស្វាយលាស់ត្រួយថ្មី ទើបបន្ថយការស្រោចទឹក ១សប្តាហ៍ម្តង 
• នៅពេលស្វាយអាយុបាន១-២ឆ្នាំ ត្រូវជីកចង្អូរជារង្វង់នៅជុំវិញដើម ចម្ងាយពីដើមប្រហែល១-១,៥ម៉ែត្រ 
• ជម្រៅចង្អូរ២តឹក រួចដាក់ស្លឹកឈើស្រស់ និងអាចម៍គោក្នុងចង្អូរ រួចលប់ដីនិងស្រោចទឹក 
• ក្រៅពីដាក់ជីស្រោចទឹក ត្រូវជម្រះស្មៅនៅក្បែរគល់ និងនៅចន្លោះរង 
• ការបន្ថែមជី ធ្វើឡើងរៀងរាល់ឆ្នាំ ដោយជីកចង្អូរនៅជុំវិញដើម ហើយដាក់ជីនៅក្នុងចង្អូរនោះ

៤. ការប្រមូលផល 
​- ស្វាយនឹងមានផ្លែក្រោយដាំរយៈពេល៣ឆ្នាំ

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពីសៀវភៅ កសិករ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) បោះពុម្ពឆ្នាំ ២០០៧) 

ព័ត៌មានផ្សេងទៀត