លោក​មាស នី​៖​​ប្រទេស​ផ្តាច់ការ​ ទើប​មានច្បាប់​​ឃុំខ្លួន​ក្នុងផ្ទះ​,​​តើ​កម្ពុជា​​កំពុង​​ដើរ​ទៅណា​?​

20-09-2018 1:37 pm 10181

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៩ កញ្ញា បាន​បង្ហើប​ពី​តម្រុយ ចង់​រៀបចំ​ឲ្យមាន​ច្បាប់​ដើម្បី​ឃុំខ្លួន​ក្នុងផ្ទះ​។​ការ​បង្ហើប​នូវ​តម្រុយ​នេះ ធ្វើឡើង​ក្រោយ​ការប្តូរ​ការឃុំខ្លួន​លោក​កឹម សុខា ពី​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុង មក​ឃុំខ្លួន នៅ​គេហដ្ឋាន​របស់លោក​វិញ ដែល​រង​ការ​រិះគន់ថា ការបន្ត​ឃុំខ្លួន​លោក​ក្នុងផ្ទះ​នេះ​មិន​មានចែង​ក្នុង​ច្បាប់​។ ករណីនេះ លោក​ហ៊ុន សែន និយាយថា អាចជា​ការខ្វះចន្លោះ​ទៅលើ​បញ្ហា​ផ្នែក​ច្បាប់​។ ដូច្នេះ ដើម្បី​កុំឲ្យ​មាន​ការរិះគន់​យ៉ាងនេះ យ៉ាងនោះ គួរ​ត្រូវបង្កើត​ច្បាប់​នេះ​ឡើង​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​នៅ​កម្ពុជា លោក​មាស នី និយាយថា ប្រទេស​ប្រជាធិបតេយ្យ ប្រទេស​សេរី​ជឿនលឿន មិនឃើញ​មានច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ​ទេ លើកលែងតែ​ប្រទេស​ផ្តាច់ការ​មួយចំនួន ដូច​ភូមា​ជាដើម ដែល​មានច្បាប់​នេះ​។ តែ​ដល់ពេល ឮថា​ប្រមុខ​បក្ស​កាន់អំណាច​លោក​ហ៊ុន សែន ចង់ឲ្យ​មានច្បាប់​នេះ ដើម្បី​បន្ត​ឃុំខ្លួន​លោក​កឹម សុខា ក្នុងផ្ទះ លោក​ចោទ​សួរថា តើ​កម្ពុជា កំពុង​ដើរ​ទៅណា​? លោក​មាស នី ចាត់ទុក​បំណង​បង្កើត​ច្បាប់​ឃុំខ្លួន​ក្នុងផ្ទះ របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្នុងស្ថានភាព​នយោបាយ​ពេលនេះ គឺជា​ការ​កាត់​ក្បាល​តម្រូវ​មួក ..............

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង របស់លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖ ​

ព័ត៌មានផ្សេងទៀត