មេធាវី​ស្ត្រី​ម្នាក់​គត់ដែល​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា​ថា ​មិន​រត់ចោល​កូនក្តី​

19-09-2018 5:30 pm
​លោកស្រី​ម៉េង សុភា​រី

​លោកស្រី​ម៉េង សុភា​រី ធ្លាប់ជា​អនុប្រធាន​ចលនា​ស្ត្រី នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ តែ​បាន​លាលែង​តំណែង​នេះ ដើម្បី​បំពេញការងារ​ឲ្យបាន​ពេញលេញ ក្នុងនាម​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ដោយ​អំណាចតុលាការ តួនាទី​នេះ​របស់​លោកស្រី ក៏បាន​រលាយ​ទៅតាម​នោះដែរ ហើយ​លោកស្រី ក៏ត្រូវ​ហាមឃាត់​មិន​ឲ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ថែមទៀត​។ ទន្ទឹមនឹងនោះ លោកស្រី​ក៏​ជា​មេធាវី​មួយរូប​ផងដែរ​។​

លោកស្រី​ម៉េង សុភា​រី​ត្រូវបាន​គេ​ស្គាល់​ច្បាស់ ថា​ជា​មេធាវី​ស្ត្រី​តែ​ម្នាក់​គត់ ក្នុងចំណោម​មេធាវី​ចំនួន​៤​រូប ដែល​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា  ប្រធាន អតីត គណបក្ស​សង្គ្រោះ​ជាតិ​។ មេធាវី​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ ដែល​បាន​ចាប់​អាជីព​មេធាវី​រយៈពេល​ជាង​១០​ឆ្នាំ​រូបនេះ បាន​លើកឡើងថា បច្ចុប្បន្ន លោកស្រី មិនបាន​គិតថា ចង់​ដើរ​ចេញពី​សំណុំរឿង ដ៏​ក្តៅគគុក​មួយ​នេះ​នោះទេ ទោះបី​ជួបប្រទះ​ការលំបាក និង​ប្រឈម​នឹង​ការ​គំរាម​ក៏ដោយ។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោកស្រី​ម៉េង សុភា​រី​មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ !

​សំឡេង​៖

ព័ត៌មានផ្សេងទៀត