លោក​​ឌី ​ខាំ​បូ​លី​៖​«​សាលា​​ជំនាន់​ថ្មី​»​​ជា​សាលា​​រៀន​សតវត្សរ៍​ទី​​២១​

19-09-2018 3:03 pm 1272
  ស្តាប់
​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា។រូបថតពីតេលេក្រាមរបស់លោក
ស្តាប់ជាសំឡេង

​នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​របស់​វិទ្យុ​វាយោ​នៅថ្ងៃនេះ យើង​មាន​បទសម្ភាសន៍​ជាមួយ​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ទាក់ទង​នឹង​«​សាលា​ជំនាន់​ថ្មី​»​។​តាមរយៈ​បទសម្ភាសន៍​លោក ឌី ខាំ​បូ​លី ពន្យល់ថា សាលា​ជំនាន់​ថ្មី គឺជា​សាលា​សតវត្សរ៍​ទី ២១ និង ជា​សាលា​វៃឆ្លាត​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទំនើប​ក្នុង​ការរៀន និង បង្រៀន ហើយ​មាន​ការជ្រើសរើស​ត្រឹមត្រូវ តាមរយៈ​ការប្រឡង​ចំពោះ គ្រូ និង សិស្ស​ដែល​ចង់​បង្រៀន និង រៀន​ផងដែរ​។ លោក​បាន​សង្កត់ធ្ងន់ថា សាលា​ជំនាន់​ថ្មី គឺជា​ការ​កំណែទម្រង់​ថ្មី​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ឱ្យ​ស្នើ​មុខមាត់​ជាមួយ​ប្រទេស​នៅ​បណ្តា​អាស៊ាន ហើយ​សាលារៀន​នេះ​មិនមែនជា​ការរើសអើង​នៅក្នុង​សាលា​នោះទេ​។​

​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ពេលនេះ ធ្វើឡើង​ខណៈដែល​លោកគ្រូ​អ្នក​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កំពុងធ្វើការ​តវ៉ា​ការដក​នាយក​សាលា ហើយ​ថា​ក្នុង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មាន​ការបង្រៀន​ស្ដង់ដា​២ គឺ​សាលា​ជំនាន់​ចាស់ និង សាលា​ជំនាន់​ថ្មី ក្នុង​បរិវេណ​សាលា​តែមួយ ដែល​ធ្វើអោយមាន​ការរើសអើង​មិន​ចុះសម្រុង​គ្នា​ទៅវិញទៅមក​។ ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ប្រចាំ​ក្រសួង​អប់រំ​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត