វិធានការ​ថ្មី​៖ អ្នក​ស្រវឹង​បើកឡាន​ពិន័យ​៨០​ម៉ឺន ម៉ូតូ​២០​ម៉ឺន​រៀល​

18-09-2018 4:14 pm

​ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ចាប់ផ្តើម​ចុះ​រឹតបន្តឹង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាថ្មី កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ដែល​ធ្វើឡើង នៅ​គ្រប់​គោលដៅ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​។ ជា​យុទ្ធនាការ ត្រួតពិនិត្យ​លើ​ការ​ពាក់មួក កញ្ចក់ ពិសេស គឺ​ការ​វាស់​ជាតិ​អាកុល​នៅពេល​យប់​។ ជុំវិញ​ការ​យុទ្ធនាការ​រឹតបន្តឹង​ជា​ថ្មី​នេះ មាន​មតិ​មួយចំនួន​លើកឡើងថា ធ្វើឡើង បន្ទាប់​ពី​សារ​ស្នងការ​ក្រុង​ភ្នំពេញ​ទើប​ឡើងកាន់តំណែង​ថ្មី ដើម្បី​យក​ស្នាដៃ​។ តើ​បញ្ហា​នេះ ជា​ការពិត​ដែរ​ទេ​?

​តើ​ការដាក់ចេញ​វិធានការ​ថ្មី លើ​ការ​វាស់​ជាតិ​អាកុល នៅពេល​យប់ អនុវត្ត​យ៉ាង​ដូចម្តេច​? តើ​មាន​ទោស​រហូតដល់​ជាប់​ពន្ធនាគារ​ដែរ​ទេ​? ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក រុន រ័ត្ន​វាសនា ប្រធាន​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

សំឡេង

ព័ត៌មានផ្សេងទៀត