ដើម្បី​​សេដ្ឋកិច្ច​​៖​កម្ពុជា​​គួរ​ប្តូរ​​ឥរិយាបថ​​តាម​​សុំណើ​​អន្តរជាតិឬ​​?​

17-09-2018 4:48 pm
  ស្តាប់
សភា​អឺរ៉ុប​​ ប្រជុំកាលពីថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កញ្ញា ។
ស្តាប់ជាសំឡេង

សភា​អឺរ៉ុប​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កញ្ញា បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ ​ស្តីពី​ស្ថានការណ៍​នៅក្នុង​កម្ពុជា​ដោយ​បានស្នើ​ដល់​រដ្ឋាភិបាល​ទី​ក្រុងភ្នំពេញ ទម្លាក់​គ្រប់​បទចោទប្រកាន់ និង​ដោះលែង​លោក​កឹម សុខា ឱ្យមាន​សេរីភាព​ពេញលេញ​ឡើងវិញ​។ បើ​គ្មាន​ការផ្លាស់ប្តូរ​ឥរិយាបទ​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ ​ក្រុមប្រឹក្សា​អឺរ៉ុប​នឹង​ចាត់វិធានការ​បន្ថែម ក្នុងនោះ​អាច​នឹងមាន​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាដើម​។ ក្រុម​សហ​ជិព​សម្តែង​ក្តីបារម្ភ​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​របស់​សភា​អឺរ៉ុប ព្រោះ​អាច​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា និង កម្មក​រោងចក្រ​។​ ចំណែក​រាជរដ្ឋាភិបាល​វិញ​ថា ខ្លួន​កំពុង​យកចិត្ត​តែ​ទុកដាក់​លើ​កម្មករ​គ្រប់រូប ​តែ​មិន​មែន​​ដើម្បី​ប្រយោជន៍​កម្មករ​មួយចំនួន​តូច ធ្វើឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ​ខ្លួនឯង​នោះទេ​។ សូម​ស្តាប់​សេចក្តី​ការណ៍​ពី គួន សំបូរ​៖

ព័ត៌មានផ្សេងទៀត