អាល្លឺម៉ង់​​ដាក់​ដំណើរការ​​រថភ្លើង​​ដើរ​ដោយ​​ថាមពល​​អ៊ីដ្រូសែន​​ដំបូង​គេ​​ក្នុង​លោក​

17-09-2018 1:32 pm
រថភ្លើង​ដែល​ត្រៀម​ដាក់ដំណើរការ

​រថភ្លើង​ដឹក​អ្នកដំណើរ​ដែល​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន បានដាក់​បង្ហាញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ មុន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​។ ក្រុមហ៊ុន​រថភ្លើង​មួយ​នៅ​រដ្ឋ​Lower Saxony​ភាគ​ពាយព្យ​ប្រទេស​អាល្លឺម៉ង់ ចាប់ផ្ដើម​ដំណើរការ​រថភ្លើង​ប្រើប្រាស់​អ៊ីដ្រូសែន​នៅ​ថ្ងៃ​ចន្ទ​នេះ លើ​ចម្ងាយ​ផ្លូវ​ប្រវែង​១២៤​គីឡូម៉ែត្រ​។ 

​រថភ្លើង​នេះ​ត្រូវបាន​បំពាក់​ដោយ​ធុង​អ៊ីដ្រូសែន ដែល​មានប្រតិកម្ម​ជាមួយ​អុកស៊ីសែន​នៅលើ​អាកាស ដើម្បី​បង្កើត​អគ្គិសនី​។ បើ​មាន​អ៊ីដ្រូសែន​ពេញ​ធុង រថភ្លើង​អាច​រត់​បាន​ចម្ងាយ​១​ពាន់​គីឡូម៉ែត្រ​។ អ៊ីដ្រូសែន​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ថា​ជា​ប្រភព​ថាមពល​ស្អាត​ជំនាន់​ថ្មី​។ ក្រុមហ៊ុន Alstom​ដែល​បាន​បង្កើត​រថភ្លើង​នេះ​បានឲ្យដឹងថា វា​ជា​រថភ្លើង​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ប្រើ​អ៊ីដ្រូសែន និង​បានដាក់ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Alstom លោក​Henri Poupart-Lafarge​បាន​និយាយថា រថភ្លើង​នេះ​បាន​ផ្ដល់នូវ​យុគសម័យ​ថ្មី​ក្នុង​ការដឹកជញ្ជូន​តាម​ផ្លូវដែក​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ផលិត​រថភ្លើង​និង​ផ្លូវដែក បាន​និយាយថា​ពួកគេ​មានបំណង​ចង់​ប្រើប្រាស់​ថាមពល​អគ្គិសនី​និង​ប្រភព​ថាមពល​ផ្សេងទៀត ដើម្បី​គ្មាន​ការ​បំភាយ​ឧស្ម័យ​នៅ​ពេលអនាគត​៕ 

ព័ត៌មានផ្សេងទៀត