សម្ពាធ​ពី​EU​អាចនាំឲ្យមាន​​ការសម្របសម្រួល​ តែ​ក្រុមប្រឆាំង​​បែរជា​​បង្ហាញ​សញ្ញា​​បែកបាក់​​ផ្ទៃក្នុង​!​

16-09-2018 4:16 pm 10173

​សភា​សហភាព​អឺរ៉ុប បានអនុម័ត​សេចក្ដីសម្រេច ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ នៅ​កម្ពុជា ជាពិសេស​ករណី​ឃុំខ្លួន​លោក​កឹម សុខា​។ សេចក្ដីសម្រេច​នេះ អាច​នឹង​ឈានទៅ​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាកមក​ស្តារ​សិទ្ធិមនុ​ស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​។ 

​លោក​មាស នី បង្ហាញ​នូវ​ការ​ជឿជាក់ថា តាមរយៈ​សម្ពាធ​ពី​សភា​សហភាព​អឺរ៉ុប​នេះ នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា ហើយ​ឈានទៅ មាន​ការសម្របសម្រួល​ណាមួយ​ជា​ប្រាកដ​។ 

សង្ឃឹម​បែបនេះ ក៏ដោយចុះ ប៉ុន្តែ​រយៈកាល​ចុងក្រោយ​នៃ​ស្ថានភាព​អំណោយផល បែរជា​ក្រុមប្រឆាំង ដែល​ចេញពី​និន្នាការ​ផ្សេងគ្នា ម្ខាង​និន្នាការ​សម រង្ស៊ី ម្ខាង​និន្នាការ​កឹម សុខា កំពុង​បង្ហាញ​នូវ​តម្រុយ​បែកបាក់​ផ្ទៃក្នុង តាមរយៈ​ការវាយប្រហារ ចោទប្រកាន់​គ្នា ដោយ​បើកចំហរ​ទៅវិញ​។ លោក​មាស នី បាន​ក្រើនរំលឹក​ថា ក្រុម​នេះ បើ​រឹងមាំ​ឈ្នះ តែបើ​បែកបាក់​គឺ​ស្លាប់​។ លោក​ថា ក្រុមប្រឆាំង​ដែល​កំពុង​វាយប្រហារ​គ្នា​នេះ អាចមាន​រនុកក្នុង ដែល​គេ​ប្រើ​ឲ្យធ្វើ​បែបនេះក៏​ថា​បាន ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត