អ្នកនាំពាក្យ៖ ទិវាសម្អាតភពផែនដីធ្វើឡើងដើម្បីបង្កើនការយល់ដឹងពីការប្រើប្រាស់ប្លាស្ទិកឱ្យបានល្អ

15-09-2018 4:56 pm

ប្រជាពលរដ្ឋប្រមាណជាង២០លាននាក់ ក្នុងបណ្តាប្រទេស១៥០លើពិភពលោក រួមទាំងកម្ពុជាផងដែរ បាននាំគ្នារៀបចំទិវាសម្អាតអនាម័យពិភពលោក ក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកស្អាត» នៅថ្ងៃទី១៥ ខែកញ្ញា ខណៈ សំរាមនៅតែត្រូវបានគេបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈនានា ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនៅឡើយ ។

រាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំទិវានេះ ដោយមានការចូលរួមប្រមាណជាងមួយពាន់នាក់ ចំណែកឯ ខេត្តមួយចំនួនផ្សេងទៀត មានអ្នកចូលរួមប្រមាណជាងពីរ ទៅបីរយនាក់ ។ ទិវានេះ ត្រូវបានធ្វើឡើងដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមគ្រប់គ្រងសំរាមនៅក្នុងប្រទេស និងលើកកម្ពស់ការយល់ដឹងដល់ប្រជាជន អំពីស្ថានភាពធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងលើភពផែនដី ។

គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការបោះចោលសំរាម មានប្រមាណ៤ពាន់លានតោននៅលើផែនដី ក្នុងនោះ សំណល់ប្លាស្ទិកមានជាង ៨លានតោន ត្រូវបានចាក់ចូលទៅក្នុងសមុទ្រ ។ ការគ្រប់គ្រងសំណល់រឹង រាវ សំរាម នៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ។

ជាបន្ត សូមស្តាប់ព័ត៌មានលម្អិតអំពី ទិវាសម្អាតអនាម័យពិភពលោក សម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា រវាងលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងនាទីហេតុការណ៍សំខាន់ ដែលរៀបចំជូនដោយ គង់ ឧត្តម ដូចតទៅ… 

ព័ត៌មានផ្សេងទៀត