ពលរដ្ឋ​កម្ពុជា​ស្រក់​ទឹកភ្នែក​ពេល​គោរព​វិញ្ញា​ក្ខណលោក បេអា​ត រិច្ឆនើរ ថ្ងៃ​ចុង​ក្រោយ​

15-09-2018 2:45 pm
  ស្តាប់
ពិធីគោរពវិញ្ញាណក្ខណលោក បេអា​ត រិ​ច្ឆ​នើ​រ នៅមន្ទីរពេទ្យគន្ធបុប្ផា២។ រូបថត៖ ទ្រី សីហៈ
ស្តាប់ជាសំឡេង

​ស្ថាបនិក​មន្ទី​ពេទ្យ​គន្ធបុប្ផា លោក បេអា​ត រិ​ច្ឆ​នើ​រ ដែល​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ជា គ្រូពេទ្យ​ទេវតា​នៃ​កុមារ​កម្ពុជា បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៧១​ឆ្នាំ នៅ​ឯ​ប្រទេស​ស្វីស ដែលជា​ប្រទេស​កំណើត​របស់​លោក​។ នៅ​ប្រទេស​កម្ពុជា ពិធី​គោរព​វិញ្ញាណក្ខណ​លោក បេអា​ត រិ​ច្ឆ​នើ​រ ត្រូវបាន​រៀបចំ​ឡើង​នៅ​តាម​សាខា​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការរៀបចំ​ពី​ធី​គោរព​វិញ្ញាណក្ខណ គេ​សង្គេត​ឃើញ​ពលរដ្ឋ​កម្ពុជា​ទូ​ទៅ និង​អតីត​អ្នកជំងឺ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចូលរួម​សម្ដែង​ក្ដី​អាឡោះអាល័យ​ចំពោះ​លោក​វិជ្ជបណ្ឌិត បេអា​ត រិ​ច្ឆ​នើ​រ​។ ជា​បន្ត​សូម​ស្ដាប់​សេចក្ដី​រាយ​ការ​ណ៍ដោយ ទ្រី សី​ហៈ ពី​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខណ​នៅឯ​មន្ទីរ​ពេទ្យគន្ធបុប្ផា​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត