សត្វ​ដែល​មាន​ទំហំ​ធំ​​មិន​នឹកស្មាន​​ដល់​​និង​មិន​គិតថា​​មាន​លើ​​ផែនដី​

15-09-2018 11:16 am
រូបភាព​សត្វឆ្កែ​​​និងកង្កែប​​ដែលមាន​ទំហំធំ​មិននឹក​ស្មានដល់

​យើង​ដឹង​ហើយ​ថា​សត្វ​អាចមាន​ធំ​និង​តូច ហើយ​យើង​ពិតជា​មិន​ភ្ញាក់ផ្អើល​ទេ នៅពេល​ឃើញ​សត្វ​គោ​ធំ​ជាង​សត្វ​ឆ្កែ ប៉ុន្ដែ​យើង​នឹង​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​សត្វ​ទន្សាយ​ធំ​ជាង​សត្វ​ឆ្កែ​។ ធម្មជាតិ​តែងតែ​ធ្វើឲ្យ​យើង​ភ្ញាក់ផ្អើល ចំពោះ​រឿង​ហេតុដែល​យើង​មិន​នឹកស្មាន​ដល់​។ សូម​ទស្សនា​រូបភាព​សត្វ​ខាងក្រោម អ្នក​សឹងតែ​មិន​ជឿថា​ជា​ការពិត​។​

១ នរណា​ទៅ​ដឹង​ទៅ​ថា​កង្កែប​អាច​ធំធាត់​បែប​នេះនោះ​! មួយ​នេះ​គឺជា​កង្កែប​យក្ស​ពិតៗ​!

២ ជួប​ជាមួយ​ទន្សាយ​Flemish​វិញ​ម្ដង វា​មាន​ទំហំ​ធំ​ជាង​សត្វ​ឆ្កែ​ធម្មតា​

៣ សត្វ​គោ​ខ្លះ​មាន​កម្ពស់​ខ្ពស់ជាង​មនុស្ស​

៤ ក្ដាម​ដូង​នេះ​ជា​ក្ដាម​ធំ​បំផុត​ក្នុង​លោក​

៥ នេះ​គឺជា​សត្វ​ឆ្កែ​ដែល​ខ្ពស់ជាង​គេ​ក្នុង​លោក បច្ចុប្បន្ន​ជា​ម្ចាស់​កំណត់ត្រា​ពិភពលោក​

៦ សត្វល្អិត​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​នៅ​អាមេរិក​ខាងត្បូង ដែលមាន​ប្រវែង​រហូតដល់​៦.៥​អ៊ី​ញ​

៧ សេះ Percheron មាន​ភាពល្បីល្បាញ​ដោយសារតែ​កម្ពស់​មិនគួរឲ្យ​ជឿ​

៨ ប្រចៀវ​នេះ​វិញ​ក៏​ធំ​មិនធម្មតា​ដែរ​

៩ ខ្យង​យក្ស​នៅ​អាហ្វ្រិក​នេះ​មាន​ទំហំ​រហូតដល់​៨​អ៊ី​ញ​

១០ សត្វ​ឥន្ទ្រី​នេះ​វិញ​ក៏​គួរឲ្យភ្ញាក់ផ្អើល​ដែរ​

ព័ត៌មានផ្សេងទៀត