ព័ត៌​មា​ន​​នារី​​ច​ង​ក​​សម្លាប់​ខ្លួន​​ព្រោះ​​ត្រូវ​​ស្តី​បន្ទោស​​រឿង​​ប្រលង​​ធ្លាក់​ ជា​​ព័ត៌​មាន​​មិន​​ពិត​​

14-09-2018 5:29 pm 899

​ដោយ​សង្កេតឃើញថា ប៉ុន្មាន​ថ្ងៃនេះ មាន​ការយក​រូបថត សព​យុវតី​ម្នាក់ ដែល​ធ្វើអត្តឃាត​ខ្លួនឯង ភ្ជាប់​សាច់រឿង​ជាមួយ​ការប្រឡង​បាក់​ឌុប​ធ្លាក់ និង​កំហុស​បច្ចេកទេស​របស់​ក្រសួង​អបរំ​នោះ ដើម្បី​បញ្ចៀស​ការយល់ច្រឡំ នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​ចេញមក​បំភ្លឺថា យុវតី​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​នេះ​ឈ្មោះ​ចិត្រ ម៉ា​ឡា ភេទ​ស្រី អាយុ​១៥​ឆ្នាំ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ចងករ​ដោយ​ក្រ​ម៉ា នៅក្នុង​បន្ទប់​របស់ខ្លួន កាល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់​មក​ម្លេះ ដែល​នៅ​ក្នុងភូមិ​ជន្ល​ង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយសារ​មាន​បញ្ហា​នៅក្នុង​គ្រួសារ​បន្តិចបន្តួច ហើយក៏​សម្រេចចិត្ត​យក​ក្រមារ​ចងករ​សម្លាប់​ខ្លួនឯង​ដោយ​គ្មាន​ក្រុមគ្រួសារ​ណា​ម្នាក់​ដឹង​ឡើយ ។​

​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បន្តថា លុះដល់​ប្អូនប្រុស​បង្កើត របស់​ជនរងគ្រោះ ទៅ​ហៅ​ជនរងគ្រោះ​អោយ​ចេញមក​ហូបបាយ តែ​ជនរងគ្រោះ​មិន​ឆ្លើយ ដោយមាន​ការសង្ស័យ ប្អូនប្រុស​បង្កើត​រូបនោះ ក៏បាន​រុញ​ទ្វារ​ហើយ​ឃើញ​បងស្រី​របស់ខ្លួន បាន​ធ្វើអត្តឃាត​ស្លាប់​បាត់ទៅ ហើយ​ប្អូនប្រុស​ជនរងគ្រោះ​ក៏​រត់​មក​ស្រែក ហៅ​ម្តាយ​អោយទៅ​មើល​ពេលទៅដល់ ម្តាយ​ជនរងគ្រោះ​ក៏​ឃើញ​កូនស្រី​របស់គាត់​បាន​ស្លាប់​បាត់ទៅហើយ​ផងដែរ​។​

​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​គូសបញ្ជាក់ថា ការយក​សាច់​រឿងនេះ មក​បង្ហាញជូន​ជាថ្មី​ម្តងទៀត ក៏​ព្រោះតែ​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​មាន​ការយក​រូបថត​សព​យុវតី​ខាងលើ មក​ផ្សព្វផ្សាយ ដោយ​ភ្ជាប់​សាច់រឿង​ជាមួយ​ការប្រឡង​ធ្លាក់ និង​កំហុស​បច្ចេកទេស​របស់​ក្រសួង​អបរំ ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​តែប៉ុណ្ណោះ​។ នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​អះអាងថា ករណីនេះ​មិនមែនជា​ការធ្វើអត្តឃាត ដោយសារតែ​លទ្ធផល​ប្រឡង​ធ្លាក់​បាក់​ឌុប​ឆ្នាំ​២០១៨​នោះឡើយ គឺជា​សាច់រឿង​ផ្សេង​ពីគ្នា​៕

ព័ត៌មានផ្សេងទៀត