ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៦​ឆ្នាំ នឹង​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃទី​១៥​តុលា​

14-09-2018 3:39 pm 791

​ពិធី​គោរព ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប​៦​ឆ្នាំ នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៨​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គ្រប់​មន្ទីរ អង្គភាព​ជំនាញ ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រឹះស្ថាន​អប់រំ​សាធារណៈ ក្រុមហ៊ុន​ឯកជន រោងចក្រ​សហគ្រាស​រដ្ឋ​និង​ឯកជន សាលារៀន ត្រូវ​រៀបចំ​ដាក់តាំង ព្រះ​បរម​ឆាយា​ល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ ដោយ​ប្រើ​ព្រះ​បរម​ឆាយាល័ក្ខណ៍​ថ្មី មិន​ស្លក់​ពណ៌ បំភ្លឺ​ភ្លើងពណ៌ តុបតែង​លម្អ​ទង់ជាតិ ទង់​ក្អែប ទង់​សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក និង​គ្រប់​គេហដ្ឋាន​ចង​ទង់ជាតិ ដើម្បី​ឲ្យបាន​ស័ក្តិសម ជា​ពិធី​ដ៏​ឧត្តង្គឧត្តម​។​

គួរ​រម្លឹកជូន​ថា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទីវង្គត កាលពី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​៕

ព័ត៌មានផ្សេងទៀត