ហ្វីលីពីន​​ជម្លៀស​​ប្រជាជន​​រាប់ពាន់នាក់​​មុន​​​​ព្យុះ​ទី​ហ្វុង​​“​មង្ឃុត​”​​បោកបក់​​មកលើ​

14-09-2018 3:13 pm 221
រូបភាពប្រៀបធៀប​ព្យុះFlorence(ឆ្វេង)និងព្យុះMangkhut

​អាជ្ញាធរ​ហ្វីលីពីន​បាន​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ និង​បាន​ដាក់ពង្រាយ​ទាហាន ក្រុម​ជួយ​សង្គ្រោះបន្ទាន់​ជាច្រើន​នាក់ ខណៈដែល​ព្យុះ​ទី​ហ្វុង​មង្ឃុត​(Mangkhut)​បាន​នឹង​កំពុង​បោះពួយ​ឆ្ពោះទៅ​ប្រទេស​នេះ​។ ប្រជាជន​ហ្វីលីពីន​ប្រមាណ​ជាង​៤​លាន​នាក់ នឹងរង​ការគំរាមកំហែង​ពី​ព្យុះ​ទី​ហ្វុង​លំដាប់​ទី​៥​នៃ​ព្យុះកំបុតត្បូង​នេះ ព្រោះ​ប្រជាជន​ទាំងនោះ​រស់នៅ​តាម​ទិសដៅ​ដែល​ព្យុះ​បោកបក់​ឆ្លងកាត់​។ មិន​ត្រឹមតែ​ហ្វីលីពីន​ព្យុះ​ទី​ហ្វុង​Mangkhut បាន​គំរាមកំហែង​នៅ​ទូទាំង​តំបន់​អាស៊ី​ខាងកើត​និង​អាស៊ីអាគ្នេយ៍ ស្របពេល​ព្យុះ​ទី​ហ្វុង​មួយទៀត​ឈ្មោះ​Barijat​ក៏​វាយប្រហារ​តំបន់​នេះដែរ​។ 

​ព្យុះ​Mangkhut​មាន​កម្លាំង​ខ្លាំង​ជាង​ព្យុះកំបុតត្បូង​Florence ដែល​កំពុង​វាយប្រហារ​នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​។ ព្យុះ​ទី​ហ្វុង​Mangkhut​អាច​បង្កើនល្បឿន​ដល់​២៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​នឹង​ធ្វើឲ្យ​បាក់ដី​នៅ​កោះ​លូ​ហ្ស៊ុន​របស់​ហ្វីលីពីន​ផង​ដែរនៅ​ថ្ងៃ​សៅរ៍​៕

ព័ត៌មានផ្សេងទៀត