លោក​ដូណាល់ ត្រាំ​៖​​អាមេរិក​​គ្មាន​សម្ពាធ​​ក្នុង​ការ​ដោះស្រាយ​​ជម្លោះ​ពាណិជ្ជកម្ម​​ជាមួយ​ចិន​ទេ​

14-09-2018 2:37 pm 2094
ប្រធានាធិបតីអាមេរិក(ឆ្វេង)​និងប្រធានាធិបតីចិន

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​គ្មាន​សម្ពាធ​ណាមួយ ទាក់ទង​នឹង​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទេ ខណៈដែល​មាន​ការរំពឹង​ថា​ពន្ធ​ថ្មី​នឹង​ត្រូវដាក់​បន្ថែម​លើ​ទំនិញ​ចិន​។ ការលើកឡើង​របស់លោក​ត្រាំ​ដូច្នេះ ស្របពេល​ភាគី​ទាំងពីរ​គ្រោង​នឹង​ជួបពិភាក្សា​ជាថ្មី​ក្នុងពេល​ឆាប់ៗ ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​។ តាម​ការចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន ចិន​ស្វាគមន៍​យ៉ាងខ្លាំង​ការរៀបចំ​កិច្ចពិភាក្សា​ជាថ្មី​នេះ​។ 

​អាមេរិក​បានចាប់ផ្ដើម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ដោយ​គេ​មើលឃើញថា​ទំនិញ​របស់​ចិន​នាំ​ចេញទៅ​អាមេរិក​ទាំងអស់ គឺជា​គោលដៅ​ដែល​អាមេរិក​ត្រូវ​ដំឡើង​ពន្ធ​។ ចំពោះ​ការស្វែងរក​ដំណោះស្រាយ​នេះ លោក​ត្រាំ​បាន​និយាយ​នៅលើ​ធ្វី​ត​ទ័​រ​ថា អាមេរិក​មិន​ស្ថិតក្រោម​សម្ពាធ​ណាមួយ​ឡើយ ប៉ុន្ដែ​ចិន​ទេ​ជា​អ្នក​រង​នូវ​សម្ពាធ ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​អាមេរិក​។ លោក​ថា​ទីផ្សារ​អាមេរិក​កំពុង​កើនឡើង ប៉ុន្ដែ​ទីផ្សារ​ចិន​កំពុង​ដួលរលំ​៕​

ព័ត៌មានផ្សេងទៀត