ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប្តឹង​លោក​សួន សេរី​រដ្ឋា ពី​បទ​បរិហាកេរ្តិ៍​

14-09-2018 11:18 am 1481

​លោក​សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ នៅ​ថ្ងៃ​ទី​១៣ កញ្ញា​នេះ បាន​ដាក់ពាក្យ​ប្តឹង​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ទៅ​តុលាការក្រុង​ភ្នំពេញ ពី​បទរិហាកេរ្តិ៍​ជា​សាធារណៈ​។​

​តាមរយៈ​ពាក្យបណ្តឹង ឲ្យដឹងថា ការប្តឹង​នេះ ធ្វើឡើង​បន្ទាប់​ពី លោក សួន សេរី​រដ្ឋា បាន​ចោទប្រកាន់​ថា លោក សួង សុភ័ណ្ឌ ជា​អ្នក​ក្លែងបន្លំ​លិខិត​លាលែង ពី​ប្រធាន​គណបក្ស​របស់​ខ្លួន (​សួន សេរី​រដ្ឋា​) នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ម្សិលមិញ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត