សមត្ថកិច្ចនឹងចុះស្រាវជ្រាវរកជន​ដែល​ចាប់កោរសក់ស្ត្រី​សង្ស័យ​ជាចោរ​

14-09-2018 9:34 am 503

​លោក​យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ថា សមត្ថកិច្ច​របស់​លោក នឹង​ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​ចាប់ស្ដ្រី​វ័យក្មេង​វាយដំ និង​កោរសក់ ដោយ​គ្រាន់តែ​សង្ស័យ​ស្ដ្រី​រូប​នេះ​ជា​ចោរ​។​

​លោក​អធិការ​យឹម សារ៉ាន់ បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់លោក ថា ករណី​នេះ​ប្រជាពលរដ្ឋ អាច​មាន​សិទ្ធិ​ឃាត់​ជនសង្ស័យ ដែល​ប្រព្រឹត្ត​ល្មើស​ជាក់ស្តែង យក​ប្រគល់​អោយ​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​នៅក្បែ​កន្លែង​កើតហេតុ ដើម្បី​កសាង​សុំណុំរឿង​បញ្ជូន​ឡើង​តុលាការ តាម​និតិ​វិធី​ច្បាប់​។​

​លោក​អធិការ​បាន​បន្តថា បើ​តាម​មើល​រូបភាព​គឺ បាន​វាយ​ជនសង្ស័យ តែ​មិន​បង្ក​អោយមាន របួសស្នាម ធ្ងន់ធ្ងរ ហើយ​បាន ចាប់​កោរសក់ ដែល​មើលទៅ ជា​ការរំលោភ សិទ្ធិសេរីភាព ផ្ទាល់ខ្លួន បុគ្គល ដែល​ជា​ជនសង្ស័យ ក្នុងនាម​សមត្ថកិច្ច និង ស្រាវជ្រាវ​លើ​ករណី​នេះ ហើយ​សូមអោយ​បងប្អូន​ពលរដ្ឋ កុំ​ប្រើ​ទោស​មហាជន​ទៅលើ​ជនសង្ស័យ ដូច​ករណី​នេះ ទុកអោយ​តុលាការ ជា​អ្នកសំរេច ទោសទណ្ឌ ហើយក៏​មិន​លើកទឹកចិត្ត​ដល់​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ដែរ​”៕

 

ព័ត៌មានផ្សេងទៀត