វិធីផលិតជីហប់ សម្រាប់កែប្រែដំណាំដែលមានស្លឹកលឿង

14-09-2018 9:08 am 300

១. ឧបករណ៍សម្រាប់ប្រើប្រាស់
- ស្បោងប្លាស្ទិក
- កាំបិតសម្រាប់ចិញ្រ្ចាំស្លឹកអំពិល
- ជ្រុញ
- ខ្សែចងមាត់ថង់ 

២. ធាតុផ្សំ
- ស្លឹកអំពិលបារាំងចំនួន១០គីឡូក្រាម
- លាមកគោចំនួន៤បង្គី

៣. វិធីធ្វើ

វិធីទីមួយ៖
- យកស្លឹកអំពិលបារាំងទៅកាប់ចិញ្រ្ចាំឱ្យល្អិត រួចច្រកចូលទៅក្នុងថង់ប្លាស្ទិកក្រាស់ ។
- យកលាមកគោទៅដាក់ពីលើស្លឹកអំពិល រួចចងមាត់ថង់ឱ្យជិត រក្សាទុកនៅលើកន្លែងហង់ងងឹត គ្មានខ្យល់ចេញចូលរក្សាទុករយៈពេល១ខែ ទើបប្រើបាន ។

វិធីទីពីរ៖
- យកស្លឹកអំពិលបារាំងទៅកាប់ចិញ្រ្ចាំឱ្យល្អិត រួចច្រកចូលក្នុងបាវ ។
- ជីករណ្តៅ រួចក្រាលថង់ប្លាស្ទិកនៅបាតរណ្តៅ បន្ទាប់មក យកស្លឹកអំពិលទៅដាក់ពីលើ រួចយកលាមកគោ ដាក់ពីលើស្លឹកអំពិល បន្ទាប់មកគ្របឱ្យជិត រួចកប់ដីពីលើរក្សាទុករយៈពេល១ខែ ទើបយកទៅប្រើបាន ។

៤. វិធីប្រើប្រាស់
- ដល់ពេលកំណត់យកទៅប្រើ ត្រូវស្រាយចំណងបាវជី រួចចាក់ជីចេញពីក្នុងបាវចូលទៅក្នុងពាង
- យកទឹកពីអំរែកទៅចាក់ចូលក្នុងពាងជី ឬចាក់ទឹកទៅតាមបរិមាណដំណាំដែលយើងចង់ស្រោច
- កូរសារធាតុទាំងអស់នោះឱ្យសព្វ រួចរក្សាទុកឱ្យរងថ្លា បន្ទាប់មក ដួសយកទៅស្រោចលើដំណាំ
- ប្រើទៅលើដំណាំ ១-២ សប្តាហ៍ម្តង
- ជីហប់នេះ អាចចាក់ទឹកលាយ ប្រើរហូតអស់ជីជាតិ នៅសល់តែកាកសំណល់ដី ហើយកាកសំណល់នេះអាចយកទៅប្រើលើដំណាំបានទៀត ។

៥. ចំណាប់អារម្មណ៍
ក្រោយប្រើជីហប់ ដំណាំដែលមានស្លឹកលឿង ប្រែទៅជាពណ៌បៃតង និងដើមដង រីកលូតលាស់ធំល្អ ។

៦. សម្គាល់
ត្រូវពាក់ម៉ាសដើម្បីការពារក្លិនអាក្រក់នេះ នៅពេលបើករណ្តៅជីដំបូង ដើម្បីចៀសវាងមានបញ្ហាដល់សុខភាព ។ 

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពីសៀវភៅ កសិករ របស់មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បោះពុម្ពឆ្នាំ ២០០៨)

ព័ត៌មានផ្សេងទៀត