ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​៥​នាក់ នៅ​រដ្ឋ​California សហរដ្ឋអាមេរិក

13-09-2018 4:34 pm 220

​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​ការបាញ់ប្រហារ បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់ នៅ​ភាគ​ពាយ័ព្យ​រដ្ឋ​California​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​។ បុរស​ខ្មាន់កាំភ្លើង​ម្នាក់នេះ បាន​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង និង​បុរស​ម្នាក់ទៀត នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​។ បន្ទាប់មក​បាន​រត់​ដេញតាម​បុរស​ម្នាក់​ផ្សេងទៀត មកពី​ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ មុនពេល​បាញ់សម្លាប់​។ ក្រោយមក ខ្មាន់កាំភ្លើង ក៏បាន​បន្តទៅ​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់​ទៀត​នៅក្នុង​ផ្ទះមួយ​។ ចំណែក​ខ្មាន់កាំភ្លើង បាន​បាញ់សម្លាប់​ខ្លួនឯង ក្រោយ​មាន​ការប្រឈមមុខ​ដាក់​គ្នា​ជាមួយ​តម្រួត​។​

​អាជ្ញាធរ កំពុង​ស្រាវជ្រាវ​រក​មូលហេតុ នាំឲ្យមាន​ការបាញ់ប្រហា​រ​បណ្តាក់​គ្នា បង្កឡើង​ដោយ​ខ្មាន់កាំភ្លើង​តែ​ម្នាក់​។ អាជ្ញាធ​រថា ករណីនេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ​៕

ព័ត៌មានផ្សេងទៀត