លោក​ត្រាំ​​ចេញ​​បញ្ជា​​ដាក់​ទណ្ឌកម្ម​​ប្រទេស​​ជ្រៀតជ្រែក​​ការបោះឆ្នោត​​នៅ​អាមេរិក​

13-09-2018 4:17 pm 257
លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក

​ស្របពេល​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្ដិជិត​ចូល​មកដល់ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ថ្មី​មួយ ស្ដីពី​ការ​ប្រឆាំងនឹង​ប្រទេស​ដែល​ហ៊ាន​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក​។ កន្លងមក​មាន​ភាពចម្រូងចម្រាស​កើតឡើង ក្រោយ​មាន​ការចោទប្រកាន់ថា​រុស្ស៊ី បាន​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។ 

​តាម​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សេត​វិមាន លោក​ច​ន ប៊ុល​តុ​ន​បាន​កត់សម្គាល់ថា ការជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត មាន​ជាអាទិ៍​ការ​លួច​វាយប្រហារ​ចូល​ប្រព័ន្ធ​បោះឆ្នោត និង​ការប្រើ​ឥទ្ធិពល​អូសទាញ​មតិសាធារណៈ​តាមរយៈ​បណ្ដាញ​សង្គម នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក​។ ទណ្ឌកម្ម​មាន​ការបង្ក​ក​ទ្រព្យសម្បត្ដិ​របស់គេ​នៅ​អាមេរិក​។ សូមបញ្ជាក់ថា អាមេរិក​នឹង​រៀបចំ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្ដិ នៅ​ខែវិច្ឆិកា​ខាងមុខ​៕​

ព័ត៌មានផ្សេងទៀត