កម្ពុជា ឡាវ វៀតណាម ប្តេជ្ញា​រួមគ្នា​អភិវឌ្ឍ​តំបន់​ត្រីកោណ​

13-09-2018 4:00 pm 12038
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម បាន​ប្តេជ្ញា​រួម ក្នុង​ការជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​តំបន់ត្រីកោណ តាមរយៈ​ការពិនិត្យ​លទ្ធភាព និង​ការដាក់សំណើរ ទៅកាន់​ដៃគូ​អភិវឌ្ឍ ដើម្បី​រក​កញ្ចប់​ថវិកា​អភិវឌ្ឍ​តំបន់​ត្រីកោណ ឲ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ទ្វេ​ឡើង​ថែម​ទៀត​។ ការអភិវឌ្ឍន៍ ផ្តោត​សំខាន់​លើ​ជីវភាព​រស់ នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ត្រីកោណ កាន់តែ​ទទួល​បាន នូវ​ការលើកកម្ពស់ និង​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​។ 

​ការប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​ឱកាស លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា , លោក ថង លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក ង្វៀន សួន​ហ្វុក នាយករដ្ឋមន្ត្រី​វៀតណាម បាន​អញ្ជើញ​ទទួលទាន​អាហារ​រួមគ្នា មុន​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​ពេញអង្គ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្តី​ពី​អាស៊ាន​លើក​ទី​២៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ថ្ងៃ​ទី​១៣ កញ្ញា​នេះ​។​

​ក្នុងឱកាស​នោះ​ដែរ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​បី បាន​ពិភាក្សា​គ្នា​យ៉ាង យកចិត្តទុកដាក់ ទៅ​លើ​ការ​រឹតចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​បី ពិសេស​ការ​រិះរក គ្រប់​មធ្យោបាយ ក្នុង​ការជំរុញ​កិច្ច​អភិវឌ្ឍ សម្រាប់​ប្រទេស​ទាំង​បី​។ 

​ការ​បន្ត​រួម​គ្នា​ដោះស្រាយ បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​សន្តិភាព ស្ថេរភាព ដើម្បី​ជំរុញ​កំណើន នៃ​ការអភិវឌ្ឍ និង រួមគ្នា​ពិនិត្យ លើ​ការងារ​ជា​អាទិភាព​មួយ​ចំនួន សម្រាប់​គម្រោង​អាទិភាព នៃ​ការអភិវឌ្ឍ​តំបន់ត្រីកោណ សំដៅ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​គ​ន្លាត នៃ​ការអភិវឌ្ឍ​តំបន់​ទាំងនោះ ឲ្យមាន​ការតភ្ជាប់ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​៕ 

ព័ត៌មានផ្សេងទៀត