អភិបាលក្រុង​ស្នើឲ្យ​អាជ្ញាធ​ររឹតបន្តឹង​សណ្ដាប់ធ្នាប់​បន្ថែម​

13-09-2018 3:49 pm 395
  ស្តាប់
ស្តាប់ជាសំឡេង

​ការរំលោភ​យក​ដី​ចំណីផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ការសង់​រោងបុណ្យ រោងការ​កាត់​ផ្លូវ រថយន្ត​ក្រឡុក​ស៊ីម៉ងតិ៍​ចត​លើផ្លូវ ការសាងសង់​សំណង់​ខុសច្បាប់ ការកកស្ទះ​ចរចរ​ក្នុង​ក្រុង បញ្ហា​គ្រឿងញៀន បទល្មើស​លួច ឆក់​ប្លន់ រួមទាំង​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ផ្សេងទៀត សុទ្ធសឹងតែ​ជា​រឿង​ចាស់ ដែល​អាជ្ញាធរ​នៃ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ថ្មី​ត្រូវ​គិតគូរ​បន្ថែមទៀត​។ បញ្ហា​ប្រឈម​ទាំងអស់នេះ​ត្រូវបាន​លោក​អភិបាលក្រុងឃួង ស្រេង លើកយក​មក​ពិភាក្សា​ជាមួយ​អាជ្ញាធរ​គ្រប់​ខណ្ឌ និង​ស្នើឲ្យ​មាន​ការពិនិត្យ និង​ពង្រឹងគុណភាព​ការងារ ដើម្បី​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​

លោក​ឃួង ស្រេង បាន​ណែនាំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ត្រូវ​ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​រាល់​ការសុំច្បាប់ និង​សាងសង់​រោងបុណ្យ ឬ​រោងកា​រណា ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ និង​ត្រូវ​ជំរុញ​ឲ្យ​ពួកគាត់​គោរព​ច្បាប់ និង​ការណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​ការកកស្ទះ​ចរាចរ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំង​ថ្នាក់ចិត្ត​។ លោក​ថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវបង្កើន​ប្រសិទ្ធភាព​ការងារ​ទ្វេដង​ថែមទៀត លើ​ការងារបម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យ​ស័ក្តិសម​ទៅនឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោតឲ្យ​។​

​តាម​លោក ឃួ​ង ស្រេង នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​អាជ្ញាធរ​ត្រូវធ្វើ ជាពិសេស​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង ដោយ​ផ្តោតទៅលើ​ការអនុវត្ត​ច្បាប់​ចរាចរ បន្ត​ឆែកឆេរ​អាវុធជាតិផ្ទុះ ការងារ​ត្រួតពិនិត្យ​កន្លែង​សប្បាយ ក្លិប​កំសាន្ត ក្លិប​រាត្រី​ផ្សេងៗ ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ជាដើម​។ 

​តែ​ជា​ការកត់សម្គាល់ បញ្ហា​ប្រឈម​ចាក់​ស្រែះ និង​ដុះ​ស្នឹម​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់នេះ ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ចេញ​វិធានការ​ទាំង​ក្ដៅ ទាំង​ត្រជាក់ ដែលមាន​ទាំង​ការអប់រំ​ណែនាំ​តាមរយៈ​ការចេញលិខិត​ជូនដំណឹង ការផាកពិន័យ​ផ្នែក​រដ្ឋបាល​ដល់​អ្នកប្រព្រឹត្ត​ផ្ទុយ​នឹង​សេចក្ដីណែនាំ​ជាដើម​ផង តែ​បញ្ហា​នេះ​នៅ​មិនទាន់​អាច​ដោះស្រាយបាន​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត