លោកស្រី​ស៊ូ​ជី​​ចេញមុខ​​ការពារ​​តុលាការ​​ចំពោះ​​ការកាត់ទោស​​អ្នកកាសែត​រ៉​យ​ទ័រ​​​ពីររូប​

13-09-2018 3:32 pm 457
  ស្តាប់
រូបភាព​លោកស្រី​អ៊ុងសាន សូជី​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក
ស្តាប់ជាសំឡេង

​មេដឹកនាំ​មី​យ៉ាន់​ម៉ា​លោកស្រី​អ៊ុង សាន​ស៊ូ​ជី បាន​និយាយ​នៅ​ថ្ងៃទី​១៣​កញ្ញា​នេះ​ថា អ្នកកាសែត​រ៉​យ​ទ័​រ​ពីរនាក់ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​អាច​ប្ដឹង​ឧទ្ធរណ៍​បាន ហើយ​ការកាត់ទោស​ពួកគេ​មិន​ទាក់ទង​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​ទេ​។ នៅពេល​សួ​ថា​តើ​លោកស្រី​មាន​អារម្មណ៍​បែបណា ចំពោះ​ការសម្រេច​របស់​តុលាការ​លើ​អ្នកកាសែត​ទាំង​ពីររូប លោកស្រី​ឆ្លើយថា​ដោយសារ​ពួកគេ​បាន​ល្មើស​នឹង​ច្បាប់​រក្សា​ការសម្ងាត់​ជាតិ​។​

​លោកស្រី​បានលើកឡើង​បែបនេះ នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោកស្ដីពី​អាស៊ាន​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ លោកស្រី​បន្ថែមថា “​ខ្ញុំ​គិតថា​មាន​មនុស្ស​ជាច្រើន​បាន​អាន​ពី​សេចក្ដី​សង្ខេបនៃ​ការសម្រេច​ក្ដី​របស់​ចៅក្រម ដែល​ធាតុពិត​ជាក់ស្ដែង​ការវិនិច្ឆ័យ​នេះ​មិន​ពាក់ព័ន្ធ​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ​ទេ ប៉ុន្ដែ​ជា​ការសម្រេច​ក្ដី​លើ​អ្នក​ដែល​រំលោភច្បាប់​រក្សា​ការសម្ងាត់​ជាតិ​ប៉ុណ្ណោះ​។ ប្រសិនបើ​យើង​ជឿជាក់​លើ​នីតិរដ្ឋ ពួកគេ​មាន​សិទ្ធិ​ក្នុង​ការប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការវិនិច្ឆ័យ​នេះ ថា​ហេតុអ្វី​បានជា​មាន​កំហុស​។​”

​នៅពេល​សាកសួរ​ឲ្យ​លោកស្រី​លើកឡើង​ពី​ការស្នើសុំ​របស់​អនុ​ប្រធានាធិបតី​អាមេរិក ឲ្យ​ដោះលែង​អ្នកកាសែត​ទាំង​ពីររូប លោកស្រី​ស៊ូ​ជី​ឆ្លើយតប​ជា​សំណួរ​វិញ​ថា តើ​អ្នក​រិះគន់​គិតថា​តុលាការ​កាត់ក្ដី​ខុស​? លោកស្រី​បន្ដថា “​សំណុំរឿង​នេះ​បាន​ធ្វើឡើង​ដោយ​ចំហរ​នៅ​តុលាការ សម្រាប់​អ្នក​ចង់​ចូលរួម​អាច​ចូល​បាន​ទាំងអស់គ្នា​។ ប្រសិនបើ​មាន​នរណាម្នាក់​គិតថា​មាន​ភាព​អ​យុត្ដិធម៌ ខ្ញុំ​ចង់ឲ្យ​ពួកគេ​លើកឡើងពី​ចំណុ​ចនេះ​។​” សម្ដី​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​មិនទាន់​បញ្ចេញ​មតិយោបល់​យ៉ាងណាទេ​។​

​សូម​រម្លឹកថា អ្នកកាសែត​ធ្វើ​ការឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​ររបស់​អង់គ្លេ​សទាំង​ពី​រនាក់ ម្នាក់​មានឈ្មោះ​វ៉ា លូន​(Wa Lone)​អាយុ​៣២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ខ្យា​វ សូ​អូ​(Kyaw Soe Oo)​អាយុ​២៨​ឆ្នាំ ត្រូវបាន​រកឃើញ​កំហុស​និង​កាត់ទោស​ដាក់ពន្ធនាគារ​៧​ឆ្នាំ​កាលពីដើម​ខែកញ្ញា​នេះ​។ ក្រោយពី​កាត់ទោស​រួច​អន្ដរជាតិ​បាន​អំពាវនាវ​ឲ្យ​តុលាការ​លុបចោល​សាលដីការ​ជាបន្ទាន់ និង​ស្នើឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ជួយ​អន្ដរាគមន៍​ផងដែរ ប៉ុន្ដែ​គ្មាន​ការឆ្លើយតប​នឹង​សំណើ​នេះ​ទេ​៕

ព័ត៌មានផ្សេងទៀត