រដ្ឋ​មន្ត្រី​​ក្រសួង​កសិកម្ម​​ដាក់​ចេញ​​៧​​ចំណុច​​ឱ្យ​​មន្ត្រី​ក្រោម​ឱវាទ​​យក​ទៅ​អនុ​វត្ត​​

13-09-2018 2:41 pm 743
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ និង​បែងចែក​តួនាទី ភារកិច្ច​ជូន​ថ្នាក់​ដឹក​ខ្លួន​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ផ្តាំផ្ញើ និង​ណែនាំ ដល់​ថ្នាក់ដឹកនាំ​ដែលជា​មន្ត្រីក្រោមឱវាទ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ និង​យក​ស្មារតី​ទទួលខុសត្រូវ អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម (២០១៩-២០២៣) ឲ្យសម្រេចបាន​ជោគជ័យ ស្របតាម​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ចំនួន​៧​ចំណុច​សំខាន់ៗ ដោយ​ក្នុងនោះ​រួមមាន​៖

​ទី​១. បន្ត​គាំទ្រ​ការលើកកម្ពស់ និង​ជំរុញ​ការ អភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​ធានា​សន្តិសុខ​ស្បៀង និង​អា ហា​រូបត្ថ​ម្ភ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ផលិតភាព ពិពិធ​កម្ម និង​ពាណិជ្ជូប​នីយកម្ម ក​សិ កម្ម ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ទី​២. ជំរុញ​ការអនុវត្ត​កសិកម្ម​ប្រកបដោយ​ស្ថិរភាព និង​មាន​ភាព​ធន់​ទ្រាំ នឹង​ការប្រែប្រួល​អាកាសធាតុ​។ ត្រូវ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ ទាំង​ក្នុង​វិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ និង​វិស័យ​ជលផល ដើម្បី​ធានាឲ្យមាន​ការផ្លាស់ប្តូ​រ និង​ត្រូវ​ធ្វើឲ្យ​ប្រសើរឡើង ដល់​ការកំណត់ ការគ្រប់គ្រង​ហានិភ័យ​ធម្មជាតិ និង​ការផ្លាស់ប្តូរ​លក្ខខណ្ឌ​អាកាសធាតុ​នៅ​គ្រប់​កម្រិត​។​

​ទី​៣. ត្រូវអនុវត្ត​រាល់​វិធានការ ដើម្បី​កាត់បន្ថយ​ការ​ថមថយ​នៃ​គុណភាព​ដី ការប្រើប្រាស់​ដី​គ្មាន​និរន្តរភាព និង​ធ្លាក់ចុះ​ប្រព័ន្ធ​អេកូឡូស៊ី​។ អង្គភាព​ជំនាញ​ត្រូវ​បន្ត​ខិតខំ​រៀបចំ កំណត់​តំបន់​ដាំ​ដុះ​ឲ្យបាន​សមស្រប តាម​ប្រភេទ​ដំណាំ និង​ទិសដៅ​ប្រើប្រាស់​យូរអង្វែង​។​

​ទី​៤. ជំរុញ និង​លើកទឹកចិត្ត​វិស័យ​ឯកជន ឲ្យចូល​រួម​ផ្សព្វផ្សាយ បញ្ចូល​បច្ចេកវិទ្យា​ថ្មីៗ ដូចជា​ការប្រើ​គ្រឿងយន្ត​កសិកម្ម និង​ឧបករណ៍​កសិកម្ម ការផលិត​ពូជ​ថ្មី ការកែច្នៃ​វិច​ខ្ចប់ ទទួលបាន​ការគាំទ្រ​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​។​

​ទី​៥. បង្កើន​កិច្ចសហការ​ពហុភាគី ក្នុង​ការអនុវត្ត​ផលិតកម្ម​តាម​កិច្ចសន្យា ដើម្បី​បង្កើន​ភាពកក់ក្តៅ និង​ទំនុកចិត្ត​ជូន​ប្រជាកសិករ និង​ពាណិជ្ជករ​។​

​ទី​៦. គ្រប់​អង្គភាព​ក្រោម​ឱវាទ ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ច្បាប់ បទដ្ឋាន​គតិយុត្ត​ដែលមាន​ស្រាប់ ឲ្យមាន​ប្រសិទ្ធភាព និង​បន្ត​រៀបចំ និង​ចងក្រង​លិខិតបទដ្ឋាន​គតិយុត្ត ឲ្យ​សមស្រម​តាម​និន្នាការ​រីកចម្រើន​របស់​ជាតិ​។​

​ទី​៧. ជំរុញ​ការធ្វើ​កសិកម្ម​ចម្រុះ រួម​បញ្ជូ​លទាំង​ការ​ចិញ្ចឹមសត្វ ដាំ​ដំណាំ ចិញ្ចឹម​ត្រី​ក្នុង​សហគមន័​ព្រៃឈើ និង​សហគមន៍​នេសាទ ដើម្បី​កាត់បន្ថយ​ការ​ពឹងពាក់​ទាំង​ស្រុង លើ​ធនធានធម្មជាតិ ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​៕

ព័ត៌មានផ្សេងទៀត