UNFPA ប្តេជ្ញាបន្តជួយកម្ពុជាលើផ្នែកឆ្មប និងសុខភាពបន្តពូជ

13-09-2018 11:03 am 648
  ស្តាប់
ស្តាប់ជាសំឡេង

លោកស្រី Rizvina De Alwis តំណាងថ្មីរបស់មូលនិធិអង្គការសហប្រជាជាតិ សម្រាប់ប្រជាជនប្រចាំកម្ពុជា (UNFPA) បានបញ្ជាក់ថា ក្រៅពីជួយបណ្តុះបណ្តាលឆ្មប មូលនិធិនឹងបន្តជួយលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពូជ ក្មេងជំទង់ និងយុវវ័យ ជាមួយនឹងការការពារជំងឺអេដស៍ផងដែរ ។ សកម្មភាពនេះ គឺស្របទៅនឹងកម្មវិធីថ្មី ដែលអង្គការ UNFPA បានរៀបចំសម្រាប់ឆ្នាំ២០១៩-២០២០ ។

លោកស្រីបន្តថា ក្រៅពីនេះ លោកស្រីនឹងចូលរួមសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទលើស្រ្តី ។ 

ក្នុងនោះ UNFPA នឹងចូលរួមចំណែកជាមួយក្រសួងផែនការ ដើម្បីធ្វើជំរឿន អង្កេតវិទ្យាសាស្រ្ត និងសុខភាព ដោយផ្តោតទៅលើទិន្នន័យសម្រាប់សេវាសុខភាពបន្តពូជផងដែរ ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា ក្នុងនាមជាដៃគូ ក្រសួងបានខិតខំជំរុញបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ ការប្រើប្រាស់ស្រោមអនាម័យ និងកំពុងបន្តធ្វើទៅតាមផែនការ ដែលបានដាក់ចេញ ។ 

លោករដ្ឋមន្រ្តីបន្តថា ក្រសួងសុខាភិបាលបានអភិវឌ្ឍរួចហើយ នូវដំណាក់កាលទីពីរ នៃផែនទីចង្អុលទិសសម្រាប់សុខភាពមាតា និងទារក ។ យ៉ាងណាក៏ដោយ ក្រសួងនឹងបន្តប្រឹងប្រែងទៅមុខទៀត និងធានាបន្តជំរុញឱ្យកត្តាប្រឈមកាន់តែថយចុះថែមទៀត ពិសេស គឺអត្រាស្លាប់របស់មាតា និងទារក ៕ 

ព័ត៌មានផ្សេងទៀត