រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ទៅ​ទស្សនកិច្ច​ជប៉ុន​២​ថ្ងៃ​នា​សប្ដាហ៍​ក្រោយ​

13-09-2018 10:26 am 539

​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​រយៈ​ពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​១៩ ខែកញ្ញា​ខាងមុខ​នៅ​ប្រទេស​ជប៉ុន តប​តាម​ការអញ្ជើញ​ពី​លោកតា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ​នឹង​ជជែក​ពិភាក្សាគ្នា​លើ​ទំនាក់ទំនង ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​។ 

​ក្រៅតែពី​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក​ប្រាក់ សុខុន​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ជប៉ុន ព្រមទាំង​ជួប​ជាមួយ​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​(LDP)​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ចេញផ្សាយ​នៅ​ថ្ងៃទី​១២ កញ្ញា​៕


ព័ត៌មានផ្សេងទៀត