ស្លាប់​និង​របួស​ជាង​៥០​នាក់ក្នុងករណី​បើករថយន្ត​បុក​លើ​ហ្វូងមនុស្ស​នៅ​ចិន​

13-09-2018 9:07 am 297
រូបភាពនៅកន្លែងកើតហេតុការណ៍បើករថយន្តបុកមនុស្សថតពីវីដេអូ

​បុរស​ម្នាក់ បាន​បើករថយន្ត​បុក​មនុស្ស នៅក្នុង​ទីលាន​Binjiang នៅក្នុង​ទីក្រុង Hengyang ខេត្ត​Hunan ស្ថិតនៅ​ភាគពាយ័ព្យ​ប្រទេស​ចិន​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោ​ចណាស់​៩​នាក់​ស្លាប់បាត់​បង់ជីវិត និង​៤៣​នាក់​រងរបួស​។​

​ក្រោយ​កើតហេតុ ជនសង្ស័យ​ដែលមាន​ឈ្មោះថា Yang Zanyun អាយុ​៥៤​ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ផងដែរ​។ ភ្លាមៗ​ប៉ូលិស​មិនទាន់​អាច​ពណ៌នា​បាន​នៅឡើយ​ទេ ថា​ករណីនេះ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​ឬ​យ៉ាងណា ដោយ​កំពុង​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​។ យ៉ាងណាមន្រ្តីក្នុងតំបន់និយាយថា ហេតុការណ៍នេះមិនមែនកើតឡើងដោយអចេតនានោះទេ ប៉ុន្តែគឺជនសង្ស័យមានចេតនាបើករថយន្ត ក្នុងបំណងសំដៅបុកលើហ្វូងមនុស្សតែម្តង។

ករណី​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់បាន​កើតឡើង​ផងដែរ កាលពី​ឆ្នាំ​២០១៣​កន្លងទៅ ដោយ​ជនបង្ក​បាន​បើករថយន្ត​បុក​មនុស្ស​នៅ​ទីលាន Tiananmen ដែលជា​ទីលាន​ដ៏​ល្បីល្បាញ​របស់​ចិន បណ្តា​លឲ្យមនុស្ស​២​នាក់​ស្លាប់​។ ក្នុង​ឧបទ្ទវហេតុ​នេះ ក្រុង​ប៉េកាំង​បាន​ស្តីបន្ទោស​លើ​ក្រុម​បំបែក​ខ្លួន​មកពី​តំបន់​ស៊ីន​ជាំ​ង​ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន៕​

ព័ត៌មានផ្សេងទៀត