តុលាការ​នឹង​សួរដេញដោល​ករណី​លោក កឹម សុខា ម្ដងទៀត​នៅ​សប្ដាហ៍​ក្រោយ​

12-09-2018 7:52 pm 2725
រូបថតលោក កឹម សុខា ពេលទៅដល់ផ្ទះជាលើកដំបូងក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ និងលិខិតអញ្ជើញរបស់តុលាការ។

​សាលាឧទ្ធរណ៍​នឹង​បើក​ការពិភាក្សា​ដេញដោល​ជាថ្មី​ម្ដងទៀត ទៅលើ​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​។ នេះ​បើ​តាម​លិខិតអញ្ជើញ​របស់​តុលាការ ផ្ញើទៅកាន់ក្រុម​មេធាវី​របស់​លោក កឹម សុខា កាលពី​សប្ដាហ៍​មុន​ដែល​វិទ្យុ​វាយោ​ទើប​ទទួលបាន​នៅថ្ងៃនេះ​។​

​នេះ​ជា​ការសាកសួ​ដេញដោល​ជាថ្មី ក្រោយ​ក្រោយ​លោក កឹម សុខា ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ជា​ការដោះលែង​ក្រោម​ការត្រួតពិនិត្យ​ដ៏​តឹងតែង ដែល​ក្រុម​មេធាវី​ចាត់ទុក​ជា​ការឃុំខ្លួន​ក្នុងផ្ទះ​៕

ព័ត៌មានផ្សេងទៀត