ស្នងការ​ខេត្ត​ព្រះសីហនុ ណែនាំ​ម្ចាស់​អាជីវកម្ម​មិន​ឲ្យ​យក​ទីតាំង ប្រព្រឹត្ត​បទល្មើស​

12-09-2018 6:03 pm 419
  ស្តាប់
ស្តាប់ជាសំឡេង

 លោក​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ព្រមាន​ដល់​ម្ចាស់​អាជីវកម្ម នៅក្នុង​ក្រុងព្រះសីហនុ ដូច​ជា​ក្លឹប​ឌី​ស្កូ ខារ៉ាអូខេរ ទាំង​ខ្មែរ និង​បរទេស ត្រូវ​គោរព​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​យក​ទីតាំងរបស់​ខ្លួន ប្រព្រឹត្ត​បទល្មើស ណាមួយ​ជា​ដាច់ខាត​។​

លោក​ជួន ណា​រិន្ទ ប្រាប់​ឲ្យ ម្ចាស់​អាជីវកម្ម ចៀសវាង​ឲ្យបាន​ដាច់ខាត នូវ​ការ​ចែកចាយ ប័ណ្ណ​រូបភាព​អាសអាភាស ការ​ឆ្លៀត​ឱកាស​យក​ទីតាំង​ទៅ រកស៊ី​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ ដូចជា ជួញដូរ​មនុស្ស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រួម​ទាំង​បនពេស្យាចារ​ផងដែរ​។ 

​លោក​ជួន ណា​រិន្ទ ក៏​បាន​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងនោះ បំពាក់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព កម្លាំង​សន្តិសុខ​ឯកជន និង​ត្រូវ​ពិនិត្យ​ឯកសារ​ភ្ញៀវ ដូចជា អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​៕

ព័ត៌មានផ្សេងទៀត