លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​​ចោទថា​​មាន​ក្រុម​​ចង់​ធ្វើ​​រដ្ឋប្រហារ​​ទម្លាក់​លោក​​ពី​តំណែង​

12-09-2018 11:27 am 577
  ស្តាប់
​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេកាល​ពីថ្ងៃ​អង្គារ បានបង្ហាញ​ពី​អ្វីដែល​លោក​ហៅថា ជា​ផែនការ​ធ្វើ​រដ្ឋប្រហា​រ​ទម្លាក់លោក​ចេញពី​តំណែង រៀបចំ​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល ក្រុម​ឧទ្ទាម​ម៉ៅ​និយម និង​ក្រុម​ទាហាន​ដែល​បរាជ័យ​ក្នុង​ការធ្វើ​រដ្ឋប្រហា​រ​កន្លងមក​។ នៅក្នុង​កិច្ចពិភាក្សា​រយៈពេល​មួយ​ម៉ោង​ជាមួយ​មេធាវី ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ជាតិ លោក​ឌុយ​ទែ​តេបាន​ស្នើសុំ​ឲ្យ​យោធា​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ ពី​ផែនការ​ដែល​លោក​បាន​និយាយ​។ ព័ត៌មាន​ទាំងនោះ​ទទួលបាន​ពី​ប្រទេស​ទី​បី​ប៉ុន្ដែ​លោក​មិន​បានបញ្ជាក់​ឈ្មោះ​ទេ​។ 

“​យើង​មាន​ភស្ដុតាង​ហើយ​យើង​មាន​កិច្ចសន្ទនា ដែល​ផ្ដល់ឲ្យ​ដោយ​ប្រទេស​អាណិតអាសូរដ​ល់​យើង​។ ពួកកុ​ម្មុយ​និ​ស្ដ អ្នកនយោបាយ​ដែល​ប្រឆាំងនឹង​ខ្ញុំ រួមទាំង​អតីត​ទាហាន ក្នុងនោះ​មាន​សមាជិក​ព្រឹទ្ធសភា​មួយរូប​ផង លួច​មាន​ទំនាក់ទំនង​ជាមួយគ្នា​។ យើង​មាន​ភស្ដុតាង​ដែល​នឹង​បង្ហាញ​នៅ​ថ្ងៃ​ណាមួយ​។​” នេះ​ជា​សម្ដី​របស់លោក​ឌុយ​ទែ​តេ និយាយ​ទៅកាន់​មេធាវី​របស់លោក​ក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​អង្គារ​។​

​យ៉ាងណាមិញ​សមាជិក​ក្រុមប្រឆាំង​ដែល​លោក​ឌុយ​តែ​ទេ​ចោទប្រកាន់ បាន​ចេញមុខ​ច្រានចោល​ព័ត៌មាន​ទាំងអស់​។ ពួកគេ​ថា​ការចោទប្រកាន់​របស់លោក​ប្រធានាធិបតី ថា​ពួកគេ​ចង់​ទម្លាក់​លោក​ចេញពី​តំណែង​ជា​រឿង​មិន​ពិត​។ ពួកគេ​គ្រាន់តែ​ធ្វើការ​រួមគ្នា​ក្នុងនាម​ជា​គណបក្សប្រឆាំង ដើម្បី​ត្រួតពិនិត្យ​តុល្យភាព​នៃ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ គ្មាន​បំណង​ធ្វើ​រដ្ឋប្រហារ​ឡើយ​។ ពួកគេ​បន្ថែមថា​លោក​ឌុយ​ទែ​តេ​កំពុងបង្វែរ​ការយកចិត្ដទុកដាក់​របស់​ប្រជាជន ពី​បញ្ហា​សេដ្ឋកិច្ច​បច្ចុប្បន្ន​ដែល​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​៕

ព័ត៌មានផ្សេងទៀត