UN៖​ក្នុង​ឆ្នាំ​២០១៧​​មាន​មនុស្ស​​៨២១​​លាន​នាក់​​ខ្វះ​អាហារូបត្ថម្ភ​

12-09-2018 10:23 am 236
រូបភាព​ប្រជាជន​នៅតំបន់​អាហ្វ្រិក​​ដែលកំពុង​រងគ្រោះ

អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​(FAO)​របស់​អង្គការសហប្រជាជាតិ បាន​បញ្ជាក់ថា​មាន​មនុស្ស​ជាង​៨២០​លាន​នាក់​ក្នុង​ពិភពលោក កំពុង​រស់នៅក្នុង​ភាពអត់ឃ្លាន​។ អង្គការ​FAO​បានបង្ហាញ​របាយការណ៍​មួយ​ស្ដីពី ស្ថានភាព​ស្បៀងអាហារ​និង​អាហារូបត្ថម្ភ​កាលពី​ថ្ងៃ​អង្គារ​។ តាមរយៈ​របាយការណ៍​បាន​ព្យាក​រថា ចំនួន​មនុស្ស​ដែល​ខ្វះ​អាហារូបត្ថម្ភ​ក្នុង​ពិភពលោក បាន​កើនឡើង​ដល់​៨២១​លាន​នាក់​ហើយ​ក្នុង​ឆ្នាំ​២០១៧ ឬ​អាច​និយាយបានថា​ក្នុងចំណោម​មនុស្ស​៩​នាក់ មាន​ម្នាក់​កំពុង​រស់នៅក្នុង​ភាពអត់ឃ្លាន​។ ចំនួន​នេះ​បានកើនឡើងច​ន្លោះ​ពី​ឆ្នាំ​២០១៥​ដល់​២០១៧​។ 

​ទាក់ទង​នឹង​មូលហេតុ​បណ្ដាលឲ្យ​មានប្រជាជន​រងគ្រោះ ដោយសារតែ​ស្ថានភាព​កាន់តែ​អាក្រក់​នៅ​ប្រទេសប្រេ​ស៊ីលនិង​បណ្ដា​ប្រទេសនៅ​អាហ្វ្រិក​។ ចំណែក​ការប្រែប្រួល​អាកាសធាតុ​បាន​បង្ក​ជា​គ្រោះរាំងស្ងួត​និង​ទឹកជំនន់ ខូចខាត​ដល់​ផលដំណាំ​និង​ធ្វើឲ្យ​ទិន្នផល​ដំណាំ​ថយចុះ​។ ខណៈ​នេះ​អង្គការ​កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នីមួយៗ ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម និង​រួមគ្នា​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​៕​

ព័ត៌មានផ្សេងទៀត