អតីត​នាយករដ្ឋមន្ដ្រី​​ប៉ា​គី​ស្ថាន​​នឹងត្រូវ​ដោះលែង​​ឲ្យទៅ​ចូលរួម​​បុណ្យសព​​ភរិយា​​ទើប​ស្លាប់​

12-09-2018 9:44 am 235
នាយករដ្ឋមន្ដ្រី​ប៉ាគីស្ថាន​​និងភរិយា

​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បានសម្រេច​នឹង​អនុញ្ញាតឲ្យ​អតីតនាយ​ក​រដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន លោក​Nawaz Sharif ទៅ​ចូលរួម​បុណ្យសព​ភរិយា​ដែល​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​។ លោក​Nawaz Sharif​រួមទាំង​កូនស្រី​កំពុង​ជាប់ឃុំ ក្រោម​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ដ​អំពើពុករលួយ​។ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​របស់​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា រដ្ឋាភិបាល​ទើប​ទទួលបាន​ការស្នើសុំ​ពី​ក្រុមគ្រួសារ​របស់លោក​Nawaz Sharif ដូច្នេះ​រដ្ឋាភិបាល​នឹង​អនុញ្ញាតឲ្យ​លោកទៅ​ចូលរួម​បុណ្យស​ព​ភរិយា​របស់លោក​។ លោក​នឹងត្រូវ​ដោះលែង​រយៈពេល​១២​ម៉ោង នៅ​ថ្ងៃ​បុណ្យសព​និង​បញ្ចុះសព ដែល​ពិធី​នេះ​នឹង​រៀបចំឡើង​ក្នុង​រយៈពេល​បី​ឬ​បួន​ថ្ងៃ បន្ទាប់ពី​សព​ភរិយា​លោក​បញ្ជូនពី​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស មកដល់​ប្រទេស​ប៉ា​គី​ស្ថាន​វិញ​។​

​សូមបញ្ជាក់ថា អ្នកស្រី​Kulsoom Nawaz Sharif មាន​អាយុ​៦៨​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​។ អ្នកស្រី​បាន​សន្លប់​ជាច្រើន​ខែ ហើយ​ក្រោយមក​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​រកឃើញថា អ្នកស្រី​មាន​ជំងឺមហារីក​កាលពី​ឆ្នាំមុន​។ នាយករដ្ឋមន្ដ្រី​ថ្មី​ប៉ា​គី​ស្ថាន​លោក​Imran Khan បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​រំលែក​ទុក្ខ​និង​និយាយថា​បើ​តាមច្បាប់ រដ្ឋាភិបាល​នឹង​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​របស់លោក​Sharif៕​

ព័ត៌មានផ្សេងទៀត