គ្រូ​Atletico Madrid៖​​បើ​ឲ្យ​រើស​​ខ្ញុំ​យក​Neymar​​មិន​យក​Mbappe​ទេ​

12-09-2018 9:13 am 595
លោកDiego Simeoneគ្រូបង្វឹ​ករបស់​​ក្លឹបAtletico Madrid

​បន្ទាប់ពី​បាន​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង ឈ្នះ​ពាន​World Cup​នៅ​ប្រទេស​រុស្ស៊ី​ថ្មីៗ​នេះ កីឡាករ​វ័យក្មេង​របស់​បារាំង​Kylian Mbappe ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​សមត្ថភាព​និង​បច្ចេកទេស​លេង​បាល់​របស់គេ​។ ប្រជាប្រិយភាព​របស់គេ​ក៏​ចាប់ផ្ដើម​រីកសាយ​តាម​នេះដែរ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ នៅ​ក្នុងចិត្ដ​គ្រូបង្វឹ​ករបស់​​ក្លឹបAtletico Madrid លោក​Diego Simeone​វិញ  Kylian Mbappe​មិនទាន់​ជា​កីឡាករ​ក្នុងចិត្ដ​លោកទេ​។ 

​នៅពេល​សាកសួ​រថា តើ​លោក​ជ្រើសរើស​កីឡាករ​រូប​ណា​រវាង Kylian Mbappe​និង​កីឡាករ Neymar? លោក​Diego Simeone​បាន​និយាយថា លោក​នឹង​ជ្រើស​យក​Neymar​។ លោក​ថា​Mbappe​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន​បន្ថែម ម្យ៉ាង​គេ​ច្រើន​លេង​អាត្មានិយម និង​មាន​តួនាទី​មិន​ច្បាស់លាស់​នៅក្នុង​ក្រុម​។ ដោយឡែក​សម្រាប់​Neymar​លេង​បានល្អ​ជាង ជាក់ស្ដែង​ដូច​កាល​លេង​នៅ​Barcelona​ជា​ឧទាហរណ៍​ស្រាប់ ហើយ​នៅពេល​គេ​ផ្លាស់ប្ដូរ​ទៅ​លេងឲ្យ​Paris Saint-Germain​ក៏​នៅតែ​ល្អ​។ ដូច្នេះ​បើ​ឲ្យ​ជ្រើសរើ​សគឺ​លោក​រើសយក​Neymar៕

ព័ត៌មានផ្សេងទៀត