វៀតណាម​​បញ្ជា​ទិញ​​អាវុធ​​និង​សម្ភារៈ​​យោធា​​ពី​រុស្ស៊ី​​មានតម្លៃ​​សរុប​​ជាង​១​ពាន់​​លាន​ដុល្លារ​

11-09-2018 10:26 am 4089
រូបភាពរថ​ពាសដែករបស់រុស្ស៊ី​

​វៀតណាម​ក្នុងពេល​ថ្មីៗ​នេះ ទើបតែ​បាន​បញ្ជា​ទិញ​សព្វាវុធ​និង​សម្ភារៈ​យោធា​ជាច្រើន​ទៀត​ពី​រុស្ស៊ី ដែល​មានតម្លៃ​សរុប​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់សារ​សារព័ត៌មា​ន​TASS​របស់​រុស្ស៊ី​។ តាម​ការបញ្ជាក់​ពី​ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​កងទ័ព​រុស្ស៊ី​បានឲ្យដឹងថា រុស្ស៊ី​ទើបតែ​ទទួល​ការបញ្ជាទិញ​អាវុធ​ពី​វៀតណាម មានតម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​។ របាយការណ៍​នេះ​ចេញ​ក្នុងពេល​អគ្គលេខាធិការ​បក្សកុម្មុយនិស្ដ​វៀតណាម ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​ក្នុងពេល​ថ្មីៗ​។ ប៉ុន្ដែ​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង​ទិញ​លក់​អាវុធ​នេះ មិនត្រូវ​បានបង្ហាញ​ឲ្យដឹង​ទេ​ក្រៅតែពី​មូលហេតុ​ថា វៀតណាម​ចង់​ពង្រឹងសមត្ថភាព​ការពារជាតិ​។ 

​គួរ​បញ្ជាក់ថា រុស្ស៊ី​គឺជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​បំផុត​របស់​វៀតណាម​។ ដោយឡែក​វៀតណាម​និង​រុស្ស៊ី​បាន​ព្យាយាម​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​យោធា​កាន់តែខ្លាំង​ជាមួយគ្នា បន្ទាប់ពី​មាន​កិច្ច​ជំនួប​រវាង​នាយករដ្ឋមន្ដ្រី​វៀតណាម​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​កន្លងមក​៕

ព័ត៌មានផ្សេងទៀត