ការវាយលុក​នៅ​Idlibបង្ខំ​ឲ្យ​មនុស្សជាង​៣​ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន​

11-09-2018 9:46 am 350

​អង្គការសហប្រជាជាតិ​ឲ្យដឹង​នៅថ្ងៃចន្ទ​ថា មាន​មនុស្ស​ចំនួន​៣០ ៥៤២​នាក់ បាន​បង្ខំចិត្ត​ភៀសខ្លួន​ចេញពី​កន្លែង​ផ្សេងគ្នា នៅ​ទូទាំង​តំបន់​Idlib ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី ចាប់តាំងពី​ទាហាន​រដ្ឋាភិបាល និង​សម្ព័ន្ធមិត្ត បាន​បើ​កកាយ​វាយប្រហារ​តាម​អាកាស និង​ការបំ​ផ្ទុះ​គ្រាប់បែកកាល​ពី​សប្តាហ៍​មុន​។​

Idlib​ជា​តំបន់​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម​។ ស៊ី​រី​និង​រុស្ស៊ី​បាន​រួមដៃគ្នា ធ្វើ​ប្រតិបត្តិការ​សឹក​ក្នុង​តំបន់​នេះ ដើម្បី​បណ្តេញ​ក្រុម​ឧទ្ទាម ក៏ដូចជា​ក្រុម​សកម្មប្រយុទ្ធ​ចេញ​។ តំបន់​នេះ មាន​ក្រុម​សកម្មប្រយុទ្ធ​រស់នៅ​ប្រហែល​១​ម៉ឺន​នាក់​។ ទន្ទឹមនឹងនោះ មាន​ប្រជាជន​ប្រហែល​២​លាន​៩​សែន​នាក់ រស់នៅក្នុង​តំបន់​កាន់កាប់​ដោយ​ក្រុម​ប្រឆាំង រួមមាន​នៅ​ខេត្ត Idlib និង​ផ្នែក​តូចៗ​ផ្សេងទៀត​ដែល​នៅជាប់ៗ​គ្នា នៃ​ក្រុង Latakia, Hama​និង​ខេត្ត Aleppo​។ ប៉ុន្តែ ក្នុងចំណោម​ប្រជាជន​ទាំងនោះ​ប្រហែល​ពាក់កណ្តាល បាន​ភៀស​ខ្លួន​ចេញ ទៅ​រស់នៅ​តំបន់​ផ្សេងៗ​រួចហើយ​៕

ព័ត៌មានផ្សេងទៀត