ប៉ូលិស​​រុស្ស៊ី​​ចាប់ខ្លួន​​មនុស្ស​​ជាង​១​ពាន់​នាក់​​ដែល​នាំគ្នា​​ធ្វើបាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​

10-09-2018 4:27 pm 296
រូបភាព​ក្រុម​តវ៉ា​នៅរុស្ស៊ី

​ប៉ូលិស​រុស្ស៊ី​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិចណាស់​១,០១៨​នាក់ ដែល​ចូលរួម​ក្នុង​បាតុកម្ម​ទូទាំងប្រទេស​ប្រឆាំង​កំណែទម្រង់​សោធន​និវត្ដន៍រ​បស់រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុម​ឃ្លាំមើល​ឯករាជ្យ​។ ក្រុម​តវ៉ា​បាន​ជួបជុំគ្នា​នៅតាម​បណ្ដា​ទីក្រុង​នានា​ក្នុងប្រទេស​រុស្ស៊ី ប្រឆាំងនឹង​សំណើ​រដ្ឋាភិបាល​ដែល​សុំ​បង្កើន​អាយុ​ចូលនិវត្ដន៍​។ ការតវ៉ា​នេះ​រៀបចំឡើង​ដោយ​អ្នកគាំទ្រ​មេដឹកនាំ​គណបក្សប្រឆាំង​លោក​Alexei Navalny ដែល​កំពុង​ស្ថិតក្រោម​កា​រ​ចាប់ខ្លួន​ពីបទ​ដឹកនាំ​ការប្រមូលផ្ដុំ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​កន្លងមក​។​

​តាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អង្គការ​មិន​មែនរដ្ឋាភិបាល ការបង្ក្រាប​ធ្ងន់ធ្ងរ​ជាងគេ​គឺ​នៅក្នុង​ទីក្រុង Petersburg ជា​ទីក្រុង​ធំ​ទី​ពីរ​របស់​រុស្ស៊ី​។ មនុស្ស​យ៉ាងហោចណាស់​៤៥២​នាក់​ត្រូវ​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​មួយ​នេះ​។ ការតវ៉ា​ដែល​រៀបចំ​ដោយ​អ្នកគាំទ្រ​មេដឹកនាំ​ក្រុមប្រឆាំង​កន្លងមក ដើម្បី​បង្ហាញ​ការមិនពេញចិត្ដ​ចំពោះ​រដ្ឋាភិបាល​ប្រតីរុ​ស្ស៊ី​លោក​Vladimir Putin ទាក់ទង​នឹង​អំពើពុករលួយ​។ សូមបញ្ជាក់ថា ចំណាត់ថ្នាក់​របស់លោក​ពូ​ទីន​នៅតែ​ខ្ពស់​ដដែល ប៉ុន្ដែ​មាន​ភាពចម្រូងចម្រាស់​ដោ​យ​សារ​តែ​បញ្ហា​ប្រាក់​សោធន​និវត្ដន៍​៕​

ព័ត៌មានផ្សេងទៀត