នាយករដ្ឋមន្ដ្រី​​ជប៉ុន​​ទៅ​ពិនិត្យ​មើល​ទីតាំង​​រញ្ជួយ​ដី​​ខណៈ​​អ្នក​ស្លាប់​​កើន​ជាង​​៤០​នាក់​

10-09-2018 9:32 am 517
​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​កោះ​ហុក​កៃដូ​នៅ​ភាគ​ខាងជើង​ប្រទេស​កាលពី​ថ្ងៃអាទិត្យ ជា​ទីតាំង​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនជាង​៤០​នាក់​។ កោះ​មួយ​នេះ​ត្រូវ​រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ចទ័​រវាយ​ប្រហារកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បណ្ដាលឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង​ប្រជាជន និង​ទ្រព្យសម្បត្ដិ​សាធារណៈ​ជាច្រើន​ទៀត​។ ប្រជាជន​រាប់ពាន់នាក់ បាន​ជម្លៀស​ខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព​។ ក្រុម​ជួយសង្គ្រោះ​ប្រមាណ​៤​ម៉ឺន​នាក់ បាន​ចុះទៅ​អន្ដរាគមន៍​នៅ​តំបន់​រងគ្រោះ​។ 

​ក្រោយ​បាន​ពិនិត្យមើល​នៅ​កោះ​ហុក​កៃដូ លោក​អាបេ​បាន​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរទៅ​ទីក្រុង​តូ​ក្យូ​វិញ ដើម្បី​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​។ ក្នុង​កិច្ចប្រជុំ​លោក​អាបេ​និយាយថា រដ្ឋាភិបាល​នឹង​ប្រកាស​ឲ្យប្រើ​ប្រាស់​ថវិកា​៥៤០​លាន​យេន ស្មើនឹង​ប្រមាណ​៤.៩​លាន​ដុល្លារ​អាមេរិក ជា​មូលនិធិ​សម្រាប់​ដោះស្រាយ​គ្រោះមហន្ដរាយ​នេះ​៕

ព័ត៌មានផ្សេងទៀត