រដ្ឋមន្ត្រី​​អប់​រំ​​៖ ​បាក់​​ឌុប​​ឆ្នាំ​​២០១៨​ សិស្ស​​ជាប់​​និទេ្ទស​ A​ អាច​​កើន​​ជាង​​ឆ្នាំ​មុន​​

05-09-2018 3:00 pm
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​ឱកាស​អបអរ​សាទរ​សិស្ស​និស្សិត​ដែល​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​០៤ កញ្ញា ឆ្នាំ​២០១៨ លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាងថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ មានលក្ខណៈល្អប្រសើរ​ជាង​ឆ្នាំមុន ហើយ​លោក​ប្ដេជ្ញា​ថា នឹង​ខិតខំ​កែ​លម្អការប្រឡង​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​បន្ថែម​ទៀត។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​រូបនេះ បានបញ្ជាក់​ឱ្យដឹងថា លទ្ធផល​ផ្លូវការ​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នឹងត្រូវ​ប្រកាស​លឿន​ជាង​ការគ្រោងទុក ដោយសារតែ​ការ​ស្រង់ និង​បូក​ពិន្ទុ​ប្រឡង​ដំណើរការបាន​រលូន ដោយ​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល នឹង​ប្រកាស​នៅ​ថ្ងៃទី​០៩​កញ្ញា​។ ដោយឡែក​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត នឹង​ប្រកាស​នៅ​ថ្ងៃទី​១០​កញ្ញា​។ ជាមួយគ្នា​នោះ​លោក​ហង់ ជួន​ណារ៉ុន ក៏បាន​បង្ហើប​ឱ្យដឹង​ផងដែ​រថា សិស្ស​ជាប់​និទ្ទេស A ឆ្នាំនេះ អាច​កើន​ជាង​ឆ្នាំមុន ខណៈ​ឆ្នាំ​២០១៧ សិស្ស​ជាប់​និទ្ទេស A សរុប ៤២៤​នាក់​ប៉ុណ្ណោះ .............

​សំឡេង​៖

​សូមបញ្ជាក់ថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២១ សីហា ឆ្នាំ​២០១៨ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៧០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥​មណ្ឌល ចែកជា ៤៧១៦​បន្ទប់ នៅ​រាជធានី​-​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​៕

ព័ត៌មានផ្សេងទៀត