ការសម្អាតឧបករណ៍អេឡិចត្រូនិច មិនថា កុំព្យូទ័រ ម៉ាស៊ីនចាក់ CD VCD DVD ម៉ាស៊ីនស្កេនជាដើម ត្រូវសម្អាតដោយក្រដាសសើម(លើកលែងតែចំណុចអេក្រង់និងKeyboard)។ បន្ទាប់មកយកក្រណាត់ ដែលប្រើសម្រាប់តែជូតឧបករណ៍អេឡិចត្រូនិក(រមែងធ្វើពីសរសៃហ្វៃបឺរ) មកជូតសម្អាតអេក្រង់LCD កុំប្រើក្រដាស ឬក្រណាត់រឹងៗព្រោះអាចធ្វើអោយមានស្នាមឆ្កូត។
ចំពោះស្នាមប្រឡាក់ដែលជូតមិនជ្រះ ត្រូវជូតម្តងទៀតដោយក្រណាត់ជ្រលក់អាកុល(IsopropyI)៩០% ។ ចំណែកKeyboardត្រូវប្រើក្រណាត់សើមៗជូត រួចត្រឡប់វាផ្កាប់ គោះតិចៗ (កុំភ្លេចដកខ្សែតភ្ឆាប់ នឹងកុំព្យូទ័រចេញសិន) ដើម្បីអោយកម្ទេចកម្ទឺធូលីជ្រុះចេញ បន្ទាប់មកជូតសម្អាតតាមជ្រុងផ្សេងៗ៕
ប្រភព៖ antkh