ជប៉ុន​​នឹងដាក់​​មូលដ្ឋានគ្រឹះ​​សម្រាប់​​ការអភិវឌ្ឍ​​រថយន្ដ​ហោះ​​ក្នុងពេល​ឆាប់ៗ​

30-08-2018 4:11 pm 796
រូបភាព​​រថយន្ដហោះ​ដែលដាក់បង្ហាញនៅជប៉ុន

​រដ្ឋាភិបាល​ជប៉ុន​បានចាប់ផ្ដើម​កិច្ចពិភាក្សា​មួយ ជំរុញ​ឲ្យ​ដំណើរការ​រថយន្ដ​ហោះ​ក្នុងពេល​ឆាប់ៗ​។ ការអភិវឌ្ឍ​រថយន្ដ​ដែល​អាច​ធ្វើដំណើរ​បាន​ទាំង​នៅ​លើដី​និង​លើ​អាកាស គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​មួយ​។ គោលបំណង​នៃ​ការបង្កើត​រថយន្ដហោះ​នេះ​ឡើង ដើម្បី​ធ្វើឲ្យ​ការដឹកជញ្ជូន​កាន់តែ​មាន​ប្រសិ​ទ្ធភាព និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​។ សមាជិក​នៃ​គណៈកម្មាធិការ​មួយ ដែលមាន​បុគ្គលិក​មកពី​ឧស្សាហកម្ម​ផលិត​រថយន្ដ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​កំពុង​អភិវឌ្ឍ​រថយន្ដ​ទំនើបៗ បាន​ជួបជុំគ្នា​បើក​កិច្ចប្រជុំ​បើកសម្ពោធ​កាលពី​ថ្ងៃ​ពុធ រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​និង​ដឹកជញ្ជូន​ជប៉ុន​។ 

​មន្ដ្រី​ចូលរួម​ក្នុង​កិច្ចប្រជុំ​បាន​និយាយថា ការខិតខំ​ប្រឹងប្រែងរ​បស់​ពួកគេ គឺជា​ផ្នែក​មួយ​នៃ​ការប្រមូល​ព័ត៌មាន​ពី​បញ្ហា​ដែល​ត្រូវ​ប្រឈម​នឹង​ការធ្វើ​ពាណិជ្ជកម្ម​រថយន្ដ​ហោះ​។ តំណាង​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​គម្រោង​ហៅថា Cartivator បានប្រកាស​ផែនការ​ចាប់ផ្ដើម​ធ្វើតេស្ដ​សាកល្បង​ការហោះហើរ​នៅ​ឆ្នាំ​២០១៩ ហើយ​រថយន្ដ​ហោះ​របស់​ពួកគេ​នឹង​ចរាចរ​លើ​ទីផ្សារ​ក្នុងពេល​បួន​ឆ្នាំក្រោយ​។ គម្រោង​នេះ​ក៏មាន​ការគាំទ្រ​ដោយ​ក្រុមហ៊ុន​នាំមុខ​របស់​ជប៉ុន​តូយ៉ូតា និង​ក្រុមហ៊ុន​ដទៃទៀត​៕

ព័ត៌មានផ្សេងទៀត