សែ​ត ហត្ថាបញ្ចប់​ការសិក្សា​ផ្នែក​ព័ត៌មានវិទ្យា ក្លាយជា​អ្នកនិពន្ធ​វ័យក្មេង​

29-08-2018 1:55 pm 9580
កញ្ញា​សែត ហ​ត្ថារហស្សនាម«កូនចាប​មាស»

​ដោយសារ​មាន​ទេពកោសល្យ​ពី​កំណើត អមដោយ​ការខិតខំ​ប្រឹងប្រែង កញ្ញា​សែត ហ​ត្ថា រហស្សនាម « កូនចាប​មាស » បាន​ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​វ័យក្មេង​មួយរូប​។ សៀវភៅ​ដែលជា​ស្នាដៃ​ដំបូង និង​ដែល​ទទួលបាន​ការគាំទ្រ​ពី​អ្នកអាន គឺមាន​ចំណងជើង​ថា « វិញ្ញាសាជីវិត » ហើយ​ស្នាដៃ​ទី​ពីរ​ដែល​ទើប​បោះពុម្ព​រួច មាន​ចំណងជើង​ថា​«​កាដូ​ជីវិត​»​។​

​ការតាក់តែង​និពន្ធ​នេះ ផ្ទុយគ្នា​ស្រឡះ​ពី​ជំនាញ​ដែល​ហត្ថា​បាន​រៀន​។ ពោល ហត្ថា​ទើប​បានបញ្ចប់​ការសិក្សា ក្នុងនាម​ជា​សិស្ស​អាហារ​រូបករណ៍​ផ្នែក​ព័ត៌មានវិទ្យា នៅ​ភ្នំពេញ​។ អ្នកនិពន្ធ​ពន្លក​ថ្មី វ័យក្មេង មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់​រូបនេះ បាន​លើកឡើងថា មូលហេតុ​ដែល​មិនអាច​បន្ត​ការសិក្សា ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ដែលជា​ចំណង់​ចំណូលចិត្ត ដោយសារ​ជីវភាព​គ្រួសារ​មាន​ការខ្វះខាត​។ ហត្ថា​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ប្រុស​-​ស្រី​៥​នាក់ មាន​ឪពុក​-​ម្តាយ​ជា​កសិករ ពុំមាន​លទ្ធភាព​អាចឲ្យ​ហត្ថា មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​បាន​។ 

​យ៉ាងណាក៏ដោយ កវីនិពន្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ ថា​នឹង​បន្ត​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ឲ្យបាន ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​តែង​និពន្ធ និង​ពូន​ជ្រុំ​ឲ្យ​បំណង​ធំ​៣ ដែល​ហត្ថា​បាន​កំណត់ទុក​រួចហើយ​នោះ ក្លាយជា​ការពិត​នៅ​ថ្ងៃ​អនាគត​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​កញ្ញា​សែត ហត្ថា​ហៅ​កូនចាប​មាស ដូចតទៅ !

សំឡេង៖

ព័ត៌មានផ្សេងទៀត