មុខងារ និងដំណើរការរបស់ប្រព័ន្ធរំលាយអាហារបស់សត្វគោ

10-08-2018 4:38 pm 1038

ពោះចក - ពោះធំ (ល្បើង) ៖
- ចំពោះគោដែលមានសុខភាពល្អ ពោះធំ តែងតែកន្រ្តាក់ និងធ្វើចលនាជាប់ជានិច្ច វាកន្រ្តាក់ពី១-២ដងក្នុងមួយនាទី ។
- ទប់បំណែកចំណីដែលវែង ដើម្បីជាការជួយជំរុញដល់ការទំពាអៀង ។
- ជាកន្លែងល្បើងរបស់ពួកអតិសុខុមប្រាណ ។
- មានការស្រូបនូវអាស៊ីតខ្លាញ់ ហើរចូលទៅក្នុងភ្នាសពោះធំ ។
- ផលិត និងបញ្ចេញឧស្ម័នតាមរយៈការភើ ពី ២៨ - ៤៨ លីត្រ ក្នុងមួយម៉ោង ឬ១.០០០លីត្រ ក្នុងមួយថ្ងៃ ។

ពោះស្រទាប់ ៖ ស្រូបយកនូវទឹក សូដ្យូម ផូស្វ័រ និងសំណល់អាស៊ីតខ្លាញ់ ។

ពោះកន្សែង (ការរំលាយដោយអាស៊ីត) ៖
- បញ្ចេញអាស៊ីតខ្លាំង និងអង់ស៊ីមរំលាយអាហារ
- រំលាយបំណែកចំណីដែលមិនបានល្បើងនៅពោះធំ (ប្រូតេអ៊ីន និងខ្លាញ់)
- រំលាយប្រូតេអ៊ីនបាក់តេរី ដែលបានបង្កើតឡើងនៅក្នុងពោះ (០,៥ - ២,៥ គីឡូក្រាមក្នុងមួយថ្ងៃ)

ពោះវៀនតូច (រំលាយ និងស្រូប) ៖
- បញ្ចេញអង់ស៊ីមរំលាយដោយពោះវៀនតូច ថ្លើម និងលំពែង
- បញ្ចេញអង់ស៊ីមរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់
- ស្រូបទឹក រ៉ែខនិជ និងផលិតផលដែលរំលាយមានស្ករ អាស៊ីតអាមីណេ និងអាស៊ីតខ្លាញ់

ថ្នក់ពោះវៀន (ល្បើង) និងពោះវៀនធំ ៖
- ជាទូទៅមានល្បើងនូវផលិតផលរំលាយដែលមិនបានស្រូបយក
- ស្រូបយកទឹក និងបង្កើតលាមក ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពីសៀវភៅ ចំណី និងការផ្តល់ចំណីសត្វពាហនៈ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

ព័ត៌មានផ្សេងទៀត