តោះម​កមើល​លក្ខណៈ​អស្ចារ្យ​ពី​កំណត់ត្រា​ថ្មី​នៃ​អច្ឆរិយ​ភាព​របស់ Galaxy Note9 ដែល​សម្ពោធ​កាល​ពី​យប់មិញ​

10-08-2018 3:32 pm 707

​អ្នក​ប្រាកដជា​បានដឹង​ពី​កំពូល​ស្មា​ត​ហ្វូន​ដ៏​អស្ចារ្យ​គឺ​Samsung Galaxy Note9 របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​សាម​សុង​ដែល​បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​កាលពី​យប់មិញ​នេះ​នៅ​ទីក្រុង​ញ៉ូ​យ៉​ក​ត្រូវ​នឹង​ថ្ងៃទី​9​សីហា​ឆ្នាំ​2018​។​

​បន្ទាប់​ពី​ព្រឹត្តិការណ៏ដ៏​គួរ​ឲ្យ​រំភើប​និង​ជាទី​មោទនៈ​របស់​ក្រុមហ៊ុន​សាម​សុង​ដែល​ត្រូវបាន​ដាក់​បង្ហាញជូន​ដល់​ពិភពលោក​ពី​ទីក្រុង​ញ៉ូ​យ៉​ក  នៅ​ថ្ងៃ​ទី​10 ខែ​សីហា​នេះ​ផង​ដែរ​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​អញ្ចើញ​អ្នកសារព័ត៌មាន​ជួប​ជុំ​គ្នាទ​ស្សនាការ​ផ្សាយ​ផ្ទាល់​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ការបង្ហាញ​ជា​សកល​នៃ​ការបើក​កំណត់ត្រា​ថ្មី​នៃ​អច្ឆរិយ​ភាព​របស់​អធិរាជ​ស្មា​ត​ហ្វូន Samsung Galaxy Note9 ដែល​ពិភពលោក​កំពុង​ទន្ទឹងរង់ចាំ​នេះ​។​

Samsung Galaxy Note9 រក្សា​រូបរាង​រចនា​ដ៏​ទំនើប​ប្រណីត និង​ស្រស់ស្អាត​បំផុត ជាមួយ​អេក្រង់​ស្ទើរ​គ្មាន​គែម​និង​កោង​នៅ​គែម​ទាំងសងខាង លាត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​ភាព​បញ្ឈរ​ខ្ពស់ ខណៈ​ដែល​ពណ៌​របស់​វា​ត្រូវបាន​បើក​បង្ហាញ​លើ​អេក្រង់​ធំ​បំផុត​នៃ​ប្រភេទ phablet និង​ធ្វើឲ្យ​រូបភាព​ហាក់ដូចជា​លោត​ផុ​សលើ​អេក្រង់​នៅក្នុង​ដៃ​របស់​អ្នក​តែម្តង​។ ចំពោះ​អេក្រង់​របស់​ស្មា​ត​ហ្វូន​ជំនាន់​ថ្មី Galaxy Note9 មាន​សមត្ថភាព​បង្ហាញ​រូបភាព​ក្រោម​ពន្លឺ​ថ្ងៃ​បាន​ប្រសើរ​និង​ច្បាស់​ល្អ​ជាង​មុន ដែល​មានន័យថា ផ្ទាំង​អេក្រង់​មាន​ពន្លឺ​ភ្លឺ​ជាង​មុន​។ 

Samsung Galaxy Note9 មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ទំហំ 12 មេហ្គា​ភិ​ច​ស៊ែ​ល ជាមួយនឹង​កម្រិត Aperture F1.5 មាន​សមត្ថភាព​ថតរូប​បាន​កាន់តែ​ស្អាត ប្រកបដោយ​គុណភាព​ខ្ពស់​ទោះ​ក្នុងស្ថានភាព​ងងឹត​បន្តិច​ក៏​ដោយ​រួម​នឹង​មុខងារ​ថតរូប​ពិសេស​ដូចជា Live Focus និង Bokeh Effects ហើយ​មួយ​គ្រាប់​ទៀត​គឺ​មាន​ទំហំ 12 មេហ្គា​ភិ​ច​សែ​ល (F2.4) សម្រាប់​ថត Portrait និង​មាន​សមត្ថភាព​ទប់​លំនឹង​បាន​កាន់តែ​ប្រសើរ​ជាង​មុន​។ កាមេរ៉ា​ក្រោយ នេះ​ត្រូវបាន​ក្រុមហ៊ុន​រចនា​បែប​ថ្មី​ដែល​មាន​រាង​ផ្ដេក​នៅ​ចំ​កណ្ដាល និង មាន LED Flash សម្រាប់​ជំនួយ​ដល់​ការថត​ពេលយប់ និង​កន្លែង​ដែល​មាន​ពន្លឺ​ទាប​រួមជាមួយ​នឹង​ការ​រំកិល​ទ្រនាប់​ស្កេន​មក​ដាក់​នៅ​ខាងក្រោម​បង្គំ​កាមេរ៉ា​ភ្លោះ​វិញ ដើម្បី​ជៀសវាង​ការ​ប៉ះ​កាមេរ៉ា ពេល​ចង់​ស្កេន​ម្រាមដៃ​។ 

Note9 មាន​បំពាក់​សេន​សឺ​លើ កាមេរ៉ា​ខាងមុខ​និង​មាន​ប្រើប្រាស់ មុខងារ​ដោះ​សោ Face Recognition ដែល​ធ្វើ​ឲ្យ​ស្មាត​ហ្វូននេះ​កាន់តែ​មាន​សុវត្ថិភាព និង​ទាន់សម័យ​ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ​។ សម្រាប់​កាមេរ៉ា​មុខ​វិញ Samsung Galaxy Note9 មានភ្ជាប់​កាមេរ៉ា​ទំហំ 8 មេហ្គា​ភិ​ច​សែ​ល អម​ជាមួយ​នឹង​ភ្លើង LED Flash ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​ថតរូប Selfie បាន​យ៉ាង​ស្រស់​ស្អាត​បំផុត​។​

​បន្ថែម​ពី​នេះ Galaxy Note9 មាន​ទម្ងន់​ធ្ងន់​ជាង Galaxy Note មុនៗ បន្តិច ដោយ​មាន​ផ្ទុក​ថ្ម​ទំហំ​ដល់ ៤០០០ mAh​និង​មាន​ថាមពល​រហូតដល់ ៤ ០០០mAh កាន់​ថ្ម​បាន ១ ថ្ងៃ សម្រាប់​ការប្រើប្រាស់​ធម្មតា និង​ចាក់​វីដេអូ​បាន ២៣ ទៅ ២៥ ម៉ោង ដែល​នេះ​ជា​ប្រយោជន៍​សំខាន់​ជួយ​ឲ្យ​អ្នក​រីករាយ​បានយូរ​ដោយ​គ្មាន​ការរំខាន​។ 

​ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈីប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6 GB/​មេ​មូរី 128 GB ថែម​ទាំង​អាច​បន្ថែម​ម៉េម៉ូរី​កាត micro SD រហូតដល់​512GB   ដោយ​មិន​ចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ​។ 

​លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិច​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​ទំនុកចិត្ត​និង​ជឿជាក់​យ៉ាង​ខ្លាំងក្លា​បំផុត​ទៅលើ​ចំណែក​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា របស់​ទូរស័ព្ទដៃ​មួយ​នេះ​ដែល​អាច​ដណ្តើម​យក​បាន​មិន​ខុស​ពី​ជំនាន់​មុនៗ​របស់​ត្រកូល Galaxy នោះឡើយ​។​លោក​បាន​បន្ថែមថា Samsung Galaxy Note9 ដែល​ជា​ស្មា​ត​ហ្វូន​ក្នុង​ក្ដី​សុបិន​របស់​អ្នកប្រើប្រាស់ បាន​នាំមក​នូវ​បទពិសោធ​ថ្មី​មួយកម្រិត​ទៀត​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក ដែល​នឹង​ធ្វើឲ្យ​យើង​ទទួលបាន​ការកម្សាន្ត​ដ៏​ល្អឥតខ្ចោះ និង​ឥត​រង្គាសចិត្ត​ឡើយ​។ ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ ជា​ដៃគូ​ជាទី​ពេញចិត្ត​ដែល​នៅពេល​ដែល​អ្នក​បាន​កាន់​ហើយ​មិន​ចង់​ដាក់ចុះ ហើយ​ជា​ស្មា​ត​ហ្វូន​ដែល​គួរ​មាន​ក្នុង​ដៃ​របស់​អ្នក​ដែល​ចូលចិត្ត​ជីវិត​ស៊ីវិល័យ និង​ការកម្សាន្ត​ដោយ​ភាពងាយស្រួល​”​។ 

Samsung Galaxy Note9 ក៏​ជា​ស្មា​ត​ហ្វូន​ដែល​អាច​ប្រើប្រាស់​ស៊ីម​បាន​ពីរ​ផង​ដែរ​និង​មាន ​បី​ពណ៌​សម្រាប់​ទីផ្សារ​កម្ពុជា​គឺ​៖ ពណ៌​ខ្មៅ​, ពណ៌​ខៀវ និង​ពណ៌​ទង់​ដែង ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​ប៊ិច S-Pen ដែល​មាន​ការ​លក្ខណៈ​វិវត្តន៍​ជាង​មុន អាច​ឲ្យ​អ្នក​គូសវាស​តាម​ចំណង់​ដែល​ចង់បាន និង​បង្កើត​ជា​រូប​ភាពរស់រវើក ដែល​យើង ហៅថា Live Message សម្រាប់​ផលិត​រូបភាព GIF ដោយ​ប្រើ​ប៊ិច​គូស​, អាច​កត់ត្រា​បាន​ភ្លាមៗ​នៅលើ Screen និង មុខងារ​បក​ប្រែភាសា​អក្សរ​នៅលើ​រូបភាព​បាន​ទៀត​ផង​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ S-Pen​នេះ​បំពាក់​នៅ​Bluetooth ដែល​អាចឲ្យ​S-Pen​ជា Remote control សម្រាប់​បញ្ជា Slide , ជា​ឧបករណ៏​បញ្ជា​សម្រាប់​ថតរូប Selfie និង​កែប្រែ​រូប​ជា​ដើម​។​

​ទូរស័ព្ទ​នេះ​នឹង​ដាក់​ឲ្យ​កម្ម៉​ង់​ទិញ​ទុក​មុន​(Pre-Order) នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី 11 ដល់ 21 សីហា និង អតិ​ថ​ជន​អាច​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃទី 22 ដល់​24 សីហា ២០១៨​។​

ព័ត៌មានផ្សេងទៀត