គណបក្សកាន់អំណាចរ​បស់​ជប៉ុនសាទរ​ដែល​លោក​ហ៊ុន សែន​ឈ្នះឆ្នោត

10-08-2018 12:15 pm 2958

​លោក​តូ​ស៊ីរ៉ូ នី​កៃ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​សេរី និង​ជា​សមាជិក​តំណាងរាស្ត្រ​ជប៉ុន​បាន​ផ្ញើលិខិត​មួយច្បាប់​សម្ដែង​ការ​សាទរ ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទទួលបាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​២៩ កក្កដា កន្លងទៅ​។ ជាមួយ​ការអបអរសាទរ​នេះ គណបក្ស​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​ជប៉ុន ក៏បាន​អះអាង​ផងដែ​រថា នឹង​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន ដើម្បី​កសាង​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​ក្រៅពី​គណបក្សកាន់អំណាច​របស់​ជប៉ុន គេ​ក៏​ឃើញ​មាន​ប្រទេស​ចិន រុស្ស៊ី ឥណ្ឌា ហ្វីលីពីន ថៃ ឡាវ និង​វៀតណាម​ជាដើម ដែល​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។ ក៏ប៉ុន្តែ ផ្ទុយ​ពី​បណ្ដា​ប្រទេស​អាស៊ី និង​អាស៊ាន​មួយចំនួន​ខាងលើនេះ ប្រទេស​អឺរ៉ុប អាមេរិក អ​សូស្ត្រា​លី កាណាដា បាន​ច្រានចោល និង​ថ្កោលទោស​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​ចោទថា​ការបោះឆ្នោត​នេះ​មិនបាន​គោរព​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត