គិតពី​ចុងខែ​មិថុនា​​មក​​មនុស្ស​ស្លាប់​​ដោយសារ​ទឹកជំនន់​​និង​បាក់​ដី​​នៅ​ឥណ្ឌា​មា​ន​​៨០០​នាក់​

10-08-2018 11:03 am 351
ប្រជាជន​ឥណ្ឌា​រងគ្រោះ​ដោយសារ​ទឹកជំនន់

​ភ្លៀង​នៅ​រដូវ​មូសុង​បង្កឲ្យមាន​ទឹកជំនន់​និង​គ្រោះ​បាក់ដី​នៅ​ទូទាំងប្រទេស​ឥណ្ឌា បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់ប្រមាណ​៨០០​នាក់​ហើយ​។ តួលេខ​នេះ​សរុប​នៅក្នុង​រដ្ឋ​ចំនួន​៨​របស់​ឥណ្ឌា និង​គិត​តាំងពី​ចុងខែ​មិថុនា​មក​។ ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​រដ្ឋ​Kerala​ចាប់តាំងពី​ថ្ងៃ​ពុធ អាជ្ញាធ​បញ្ជាក់ថា​មនុស្ស​ស្លាប់​កើន​ដល់​២៦​នាក់​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​។ មនុស្ស​៩​នាក់​ទៀត​កំពុង​បាត់​ខ្លួន ខណៈ​អ្នកដទៃ​ជឿជាក់ថា​កំពុង​ជាប់​ក្នុងផ្ទះ​។ ក្រុម​ជួយសង្គ្រោះ​កំពុង​បន្ដ​ប្រតិ​បត្ដិកា​រ ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន​។ ការព្យាករណ៍​បង្ហាញថា ភ្លៀង​អាច​នឹង​បន្ដ​ធ្លាក់​ជាច្រើន​ថ្ងៃ​ទៀត ដូច្នេះ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ជំរុញ​ឲ្យ​ប្រជាជន​រស់នៅ​ជិត​តំបន់​ជម្រាល​និង​ក្បែរ​ទន្លេ ត្រូវ​ជម្លៀសចេញ​ឲ្យបាន​ឆាប់​៕

ព័ត៌មានផ្សេងទៀត