មិន​ដល់​មួយ​​សប្ដាហ៍​ផង​​កោះ​Lombok​​នៅ​ឥណ្ឌូនេស៊ី​​រងគ្រោះ​​ដោយសារ​​រញ្ជួយ​ដី​​ពីរដង​

10-08-2018 10:35 am 253
ផ្ទះ​សម្បែង​​​​រងការខូចខាត​​​ក្រោយ​​រញ្ជួយដី

​ឥណ្ឌូនេស៊ី​ទើប​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ម្ដងទៀត​កាលពី​ថ្ងៃទី​០៩​សីហា មាន​កម្រិត​៦.២​រ៉ិ​ចទ័​រវាយ​ប្រហា​រលើ​កោះ​Lombok ដែល​កំពុង​រងគ្រោះ​ស្រាប់​។ កោះ​Lombok​កំពុង​រងគ្រោះ​ក្រោយ​រញ្ជួយ​កម្រិត​៦.៩​រ៉ិ​ចទ័​រ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥​សីហា​។ ដូច្នេះ​កោះ​Lombok​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ពីរលើក​ហើយ​ក្នុងពេល​មិន​ដល់​១​សប្ដាហ៍​ផង​។ ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ទាំងពីរ​លើ​កមាន​៣១៩​នាក់ របួស​ជាង​១​ពាន់​នាក់​។ ប្រជាជន​ជម្លៀស​ខ្លួន​មាន​២៧​ម៉ឺន​នាក់ កំពុង​រស់នៅក្នុង​ជម្រក​បណ្ដោះអាសន្ន កំពុង​ខ្វះខាត​ស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ ដែល​ទាមទារ​ឲ្យមាន​ការផ្ដល់ជំនួយ​ជាបន្ទាន់ ហើយ​អាជ្ញាធរ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​។ 

​គ្រោះមហន្ដរាយ​ទាំងពីរ​លើក​នេះ បណ្ដាលឲ្យ​ខូចខាត​ផ្ទះសម្បែង​រាប់ពាន់​ខ្នង អគារ​រាប់ពាន់​អគារ និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ ចំពោះ​ក្រុម​ជួយសង្គ្រោះ​កំពុង​បន្ដ​ការងារ ស្វែងរក​មនុស្ស​បាត់​ខ្លួន​ជាច្រើន​នាក់​កប់​ក្រោម​គំនរ​បាក់បែក​។ ប្រជាជន​និង​អាជ្ញាធរ​កំពុង​ព្រួយបារម្ភ​ថា អាច​នឹងមាន​គ្រោះ​រញ្ជួយ​ដី​បន្ដទៀត ហើយ​អាជ្ញាធរ​បានប្រកាសឲ្យ​ប្រជាជន​ចាកចេញ​ពី​តំបន់​ងាយ​រងគ្រោះ​មួយរយៈ​សិន ចៀសវាង​គ្រោះថ្នាក់​កើតឡើង​៕

ព័ត៌មានផ្សេងទៀត