ស្លាប់​និង​​របួស​ជិត​​១០០​នាក់​​ដោយសារ​​ការវាយប្រហា​រ​​តាម​អាកាស​​នៅ​យេមែន​

10-08-2018 9:32 am 294
ទីតាំងរងគ្រោះដោយសារការវាយប្រហារតាមអាកាស

​ការវាយប្រហារ​តាម​ជើង​អាកាស​ក្នុងប្រទេស​យេមែន ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត បានសម្លាប់​មនុស្ស​៤៥​នាក់​។ ក្នុងនោះ​ភាគច្រើន​ជា​ក្មេងៗ និង​មាន​មនុស្ស​៤៧​នាក់​រងរបួស​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ការវាយប្រហារ​ធ្វើឡើង​នៅក្នុង​ទីក្រុង​Saada​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​តំបន់​កាន់កាប់​ដោយ​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​យេមែន​។ ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត ទទួលស្គាល់ថា​បាន​បើក​ការវាយប្រហារ ប៉ុន្ដែ​វាយប្រហា​រលើ​គោលដៅ​ក្រុម​ឧទ្ទាម​ស្ថិតនៅ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ​ក្រុម​ឧទ្ទាម​ចាត់ទុក​ការវាយប្រហារ​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​សូមបញ្ជាក់ថា សង្គ្រាមស៊ីវិល​រវាងរដ្ឋាភិបាល​យេមែន​គាំទ្រ​ដោយ​ក្រុមចម្រុះ​អារ៉ាប់ ជាមួយនឹង​ក្រុម​ឧទ្ទាម​ហូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​ផ្ទុះឡើង​ជាង​៣​ឆ្នាំ​មកហើយ​។ ការប្រយុទ្ធ​គ្នា​បាន​រីក​រាលដាល​កាន់តែខ្លាំង​ក្នុងពេល​ថ្មីៗ​នេះ​៕

ព័ត៌មានផ្សេងទៀត